អ្នក​បេីកបរ​និងអ្នក​រួម​ដំណើរ​សុទ្ធ​តែ​ស្រវឹង​! បេីករថយន្ត​ បុកខឿនបន្ត​ហោះបុកទំលុះជញ្ជាំងផ្ទះលក់ទូរសព្ទ័

ភ្នំពេញ ៖បុរសម្នាក់រួមដំណើរនិងបុរស ម្នាក់ទៀត បើកបររថយន្ត​ស្ថិត​ក្នុងស្ថានភាព​ស្រវឹងបោះពួយយ៉ាងលឿនរ៉េចង្កូតមកខាងឆ្វេងដៃទៅបុកខឿនចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរេចង្កូតមកខាងស្តាំវិញបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋលក់​ទូរស័ព្ទ​ទំលុះ ធ្លុះធ្លាយ​ក្បាលរថយន្ត​ចេញមួយកំណាត់រងការខូតខាតយ៉ាងដំណំតែសំណាងល្អមិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៏ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំនុចមុខផ្សារ ស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតស្រវឹងស្រាជោគ បានបើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ័ទឹកមាសមិនមានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនចែកផ្លូវបណ្ដាលឲ្យខូចខាតបែក៣ដុំហើយរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងស្ដាំដៃវិញដោយតៃកុងបាត់បង់ម្ចាស់ការជ្រុលទៅបុកជញ្ជាំងផ្ទះលក់ទូរសព្ទ័ដៃយីហោ (ខេម មួយអុី)ពេញទំហឹងទំលុះក្បាលរថយន្តមួយកំណាត់មុខចេញមកម្ខាងទៀតនិងដាច់កង់មុខខាងឆ្វេងទៅមុខ លែងរួច។តែសំណាងល្អមិនបង្កឲ្យនណាម្នាក់ រងរបួសឬក៏ស្លាប់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងកាដ្ឋាន រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ដោយធ្នូជ័យ