យុវជន២នាក់​មកលេង ណេត​ កេីត​ជម្លោះ​ជាមួយ​ក្មេង​មួួយ​ក្រុមទៀត​ ដកដាវកាប់​របួសក​ដៃ​ចង់ដាច់​

ភ្នំពេញ៖​ យុវជន​២នាក់​ ជិះ​រថយន្ត​GS300 មួួយ​គ្រឿង​មកដាក់លុយចូលក្នុង​អាខោន​ និងអង្គុយ​ លេងណេត​មួួយ​សន្ទុះ​ ស្រាប់តែ​កេីតទំនាស់​ពាក្យ​សម្ដី​ រហូតដល់​ ភាគី​ម្ខាងទៀត​ ដែលនៅ​ក្នុង​នោះ​ ដកដាវកាប់​ទៅ​លើ​ យុវជនម្នាក់​ភាគី​ខាងរថយន្ត​ បណ្តាល​ឲ្យ​ត្រូវ​ក្បាល​និង​ដៃធ្ងន់​ធ្ងរ​ កាលវេ​លាម៉ោងប្រហែល១០និង​ ៣០នាទីយប់ត្រូងនិងថ្ងៃទី ១១​ ខែកញ្ញាឆ្នាំ២០១៩​ តាមដងផ្លូវ ១៣៤ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានដឹងថាមុនដំបូងគាត់បានឃើញយុវជន២នាក់​ជិះ​រថយន្ត​មួួយ​គ្រឿង​ម៉ាក​LEXUS GS300 ពណ៌​ខ្មៅ​មកឈប់ចូលទៅក្នុងកន្លែងលេងណេត​ (ហ្គេម​)​ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ឮសំលេង​ឈ្លោះ​គ្នា​ ពេល​នោះ​យុវជនខាងរថយន្តម្នាក់ដេីរទៅវ៉ៃ​ យុវជនម្នាក់​ទៀត​ ដែលកំពុង​នឹងអង្គុយ​ លេងណេត​ទីនោះ​ រួចយុវជន​ខាងរថយន្ត​GS300 បានដេីរ​ចេញ​មកក្រៅ​ ឃេីញ​ដូចន្នេះ​ ក្រុមខាងយុវជនក្នុងណេត​ បានរត់យកដាវ​ ដេញកាប់ទៅលេី​ ក្រុមខាង​រថយន្ត​ បណ្តាល​ឲ្យ​ម្នាក់​រងរបួស​ក្បាល​និង​ដៃធ្ងន់​ធ្ងរ​ បន្ទាប់​មក​យុវជន​ខាងរថយន្ត​បាននាំគ្នាឡេីងបេីករថយន្ត​ ទាំងរបួស​ បេីកបំបុកក្រុមយុវជនដែកមានដាវ​ ក្នុងគោលបំណង​រំដោះខ្លួនចេញ​ ស្រាប់​តែ​ជ្រុល​ផ្ទះប្រជាពរដ្ធ​បណ្តាល​ឲ្យ​បាក់បែក​ ចំណែក​រថយន្ត​ខូចខាត​និងបែកកង់មុខខាងស្តាំ​ ប៉ុន្តែ​ព្យាយាម​បេីក​ យកមិត្តភក្តិយកទៅ​ មន្ទីរពេទ្យ​សុក្រឹត​ តែខាង​ពេទ្យ​មុនទទួល​ បានខាងក្លីនិកហុកហាក់​ មកដឹកទៅសង្គ្រោះ​ ។

ចំណែក​រថយន្ត​ខូចខាត​ទៅ​មុខលែងរួច​ ក៍សមត្ថកិច្ចមកទាន់ក៍ធ្វើការនាំខ្លួន​ យុវជនម្នាក់ខាងរថយន្ត​ GS300 យក​មកប៉ុស្តិ៍នគរបាលមនោរម្យដើម្បីធ្វើការសួរនាំនិងឈានទៅដល់ចាប់ខ្លួនភាគី បង្ករម្ខាង​ទៀតមកចាត់ការតាមផ្លូវច្បាប់៕ធ្នូ​ជ័យ​