ការមុតឈើចង្កាក់ ឬឈើចាក់ធ្មេញ ព្រោះវាអាចបង្កជាមហារីកឆាប់រហ័ស

ភ្នំពេញ ៖ ស្រ្តីម្នាក់ដែលជាម្ចាស់គណនេយ្យហ្វេសបុក «អូនិតាអូនិតា» បានរៀបរាប់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ពីគ្រោះថ្នាក់ដែលបង្កឡើង ដោយការមុតឈើចង្កាក់ ឬមុតឈើចាក់ធ្មេញ ដែលអាចក្លាយទៅជារបួសមហារីក គួរឱ្យភ័យខ្លាចបំផុត ប្រសិនបើយើងមានការធ្វេសប្រហែសព្យាបាលមិនទាន់ពេល ។ 

រឿងហេតុជាច្រើន ដែលស្រ្តីរូបនេះបានជួបប្រទះ និងបានដឹងតាមរយៈអ្នកព្យាបាលនៅប្រទេសថៃ ដែលបានមុតឈើចង្កាក់ ឬមុតឈើចាក់ធ្មេញ បង្កក្លាយទៅជាមហារីក ហើយត្រូវវះកាត់។ បន្ទាប់មក ហេតុការណ៍នេះ បានកើតឡើងចំពោះក្មួយតូចរបស់គាត់ដោយផ្ទាល់ បានមុតឈើចង្កាក់ត្រង់ជើង ត្រឹមតែ២៤ម៉ោងសោះ បង្កជាខ្ទុះរីកធំឡើងៗ រហូតត្រូវខ្វេះសាច់ឆៅតែម្ដង ។ គាត់ថា ឈើចង្កាក់ឬឈើចាក់ធ្មេញ វាមានសារធាតុម៉្យាងដែលគេជ្រលក់ជាប់នឹងវា អាចបង្កផលប៉ះពាល់នៅពេលមុត ប្រៀបដូចទៅនឹងដូចឆ្កែខាំឬពស់ចឹកអញ្ចឹងដែរ ។ ដើម្បីជៀសវាងនូវបញ្ហាដែលយើងនឹកស្មានមិនដល់នេះ សូមឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន កុំឱ្យមុតឈើចង្កាក់ឬឈើចាក់ធ្មេញ ជាពិសេសសម្រាប់កុមារតូចៗនិងចាស់ៗជរាជាដើម ។ 

គាត់និយាយថា « ខ្ញុំធ្លាប់ហេតុការណ៍មួុយនៅឯមន្ទីរពេទ្យប្រទេសថៃ ដោយខ្មែរយើងនឹងម៉ង បានញាំសាច់គោអាំងដោតចង្កាក់ ហើយក៏មុតនឹងអណ្ដាត ក៏ចេះតែគិតថារឿងធម្មតា ទុករហូតដល់កើតទៅជាជំងឺមហារីកអណ្ដាត ដល់ថ្នាក់កាត់អណ្ដាតចោល ចឹងហើយសូមបងប្អូនជួុយចែករំលែក តដល់នាក់មានកូនតូចៗ អោយបានប្រយត្ន័ផង ៕