គួរកោតសរសើរ ! យុវជនយុវនារីមួយក្រុម ដង្ហែនំអន្សម និងចានស្រាក់យក្ស

កំពង់ចាម ៖ ផ្ដើមពីគំនិតដ៏ប្រពៃ និងដោយកម្លាំងសាមគ្គី ពីបងប្អូនភូមិផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម យុវជនមួយក្រុមបាននាំគ្នាធ្វើនំអន្សម និងចានស្រាក់យក្ស ដើម្បីដាក់តាំងបង្ហាញ នៅវត្តចន្ទមូលី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ 

អមដោយសំលៀកបំពាក់ប្រពៃណីដ៏ល្អស្អាត របស់យុវជនយុវនារីមួយក្រុម បានធ្វើការដង្ហែនំអន្សមនិងចានស្រាក់យក្ស យកទៅដាក់តាំងបង្ហាញ នៅក្នុងវត្តចន្ទមូលីនា ឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិដ៏ធំរបស់យើង ។ 

ក្រុមការងារយុវជនដែលផ្ដើមឱ្យមានពិធីដ៏ល្អនេះ រួមមាន-ឆ្លាក់ចានស្រាក់ដោយណាក់ណាង -វុិចនំអន្សមដោយកម្លាំងសាមគ្គី – ឧបត្ថម្ភសម្លៀកបំពាក់ ដោយណុបដាណេសម្អាងការ Nob Dane SamAngkar – ស្លៀកសម្លៀកបំពាក់ ដោយkon Jek make up – ថតកាម៉ារ៉ាដោយ Pozz K’Chhun ៕