ភោជនីយដ្ឋាន «សមុទ្រពពកខៀវ» សាច់ពពែអាំងទាំងមូល ដែលបើកដំបូងនៅប្រទេសកម្ពុជា

ដោយសារតែទំលាប់នៃការបរិភោគមានលក្ខណៈខុសគ្នា ទើបពុំមានពាណិជ្ជករចិនណាម្នាក់ហ៊ានបើកហាងសាច់ពពែអាំងទាំងមូលនៅប្រទេសកម្ពុជា។

ឥឡូវនេះអ្នកទាំងអស់គ្នាអាចមកសាកសាច់ពពែអាំងទាំងមូលបាននៅភោជនីដ្ឋាន សមុទ្រពពកខៀវ ដែលបើកដំបូងនៅប្រទេសកម្ពុជា។

ភោជនីយដ្ឋាននេះមានឯកទេសក្នុងកាអាំងសាច់ ដោយគ្មានការប៉ះពាល់ដល់សាច់ពពែទាំងមូល។ មេចុងភៅប្រើរូបមន្តរស់ជាតិដើម្បីធ្វើអោយពពែមានរស់ជាតិឆ្ងាញ់។

ដោយសារតែម្ចាស់ភោជនីដ្ឋាន និង មេចុងភៅសុទ្ឋតែជាជនជាតិចិនមកពីឆុងឈីង ពួកគេក៏បាននាំរស់ជាតិសាច់ពពែអាំងទាំងមូលមកក្នុងប្រទេសកម្ពុជា លើសពីនេះទៀត គ្រឿងទេសទាំងអស់នាំចូលពីឆុងឈីង

សាច់ពពែឆ្លងកាត់ការអាំងរហូតដល់ចេញព៌ណមាស សម្បកខាងក្រៅមានសភាពស្រួយដោយសារការអាំង សាច់ខាងក្នុងមានសភាពផុយទន់ មានរសជាតិឆ្ងាញ់ទឹកច្រើន ខាំមួយម៉ាត់ចូលទៅរំលាយនៅក្នុងមាត់ភ្លាម អាចនិយាយបានថា ទាំងពណ៌ទាំងក្លិនទាំងរសជាតិ មានគ្រប់សព្វ។ ពពែទាំងមូលនេះល្មមអាចនឹងទទួលទានបានមួយគ្រួសារជាមួយគ្នា បរិមាណមិនច្រើនក៏មិនតិច។

នៅឆ្នាំ1997 ថៅកែបានចាប់ផ្ដើមបម្រើការងារបើកអាហារដ្ឋាននៅកោះសៃផាន ប្រទេសអាមេរិក។ ចាប់តាំងពីឆ្នាំ1997 គាត់បានឃើញឱកាសបើកអាជីវកម្ម នៅប្រទេសកម្ពុជា ហើយក៏បានសម្រេចចិត្តនឹងនាំយកពពែអាំងរសជាតិស្រុកកំណើតរបស់ឆុងឈីង មកដល់ទីនេះ។
អាហារដ្ឋានតែងតែទំនាក់ទំនងផលិតផលក្នុងស្រុកប្រទេសកម្ពុជា បម្រើដោយពពែក្នុងស្រុក។

ដោយសារពពែតែងតែសុីស្មៅ ពពែមានគុណភាពល្អ សាច់មានសភាពរឹង។ ប្រើពពែប្រភេទនេះសម្លាប់ភ្លាមអាំងភ្លាម កម្រិតស្រស់របស់វាគឺមិនចាំបាច់និយាយច្រើនទេ។

ម្យ៉ាងទៀត ទឹកស៊ុបស្ងោរដោយប្រើក្បាលពពែ ទឹកស៊ុបនោះមានជីវជាតិចិញ្ចឹម ។ ណាមួយស៊ុបនេះមានឱជារសសម្បូរបែប អាចបង់ស្លឹកខ្ទឹមចូល ធ្វើជាស៊ុបមុនទទួលទានអាហារគឺជាជម្រើសដ៏ប្រសើមួយ ៕