អភិបាលខេត្ត អញ្ជើញសួរសុខទុក្ខ លោកឧត្ដមសេនីយទោ ជួន ណារិន្ទ ដល់ប្រទេសថៃ , ឥឡូវស្ថានភាពជំងឺបានល្អប្រសើរវិញហើយ

ភ្នំពេញ ៖ ឆ្លៀតពេលទំនេរថ្ងៃចុងសប្តាហ៍ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអញ្ញើញធ្វើដំណើរទៅសាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ នាទីក្រុងបាងកក ប្រទេសថៃ ។

តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យថា ស្ថានភាពជម្ងឺរបស់លោកស្នងការខេត្ត បានល្អប្រសើរវិញហើយ។ សូមជម្រាបថា លោកឧត្ដមសេនីយទោ ជួន ណារិន្ទ បានមានជំងឺជាទម្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃ នារសៀលថ្ងៃទី៤ ដើម្បីសង្គ្រោះព្យាបាលបន្ត ក្រោយការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់មួយរយៈ ។

ទោះបីបានដឹងពីស្ថានភាពជំងឺរបស់លោកបានល្អប្រសើរឡើងវិញ យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋភាគច្រើន រួមនឹងថ្នាក់ដឹកនាំនានា នៅតែបន្តជូនពរឱ្យលោកឆាប់ជាសះស្បើយ ដើម្បីឆាប់បានវិល ត្រឡប់មកបម្រើការងារវិញ និងបម្រើប្រជាពលរដ្ឋដូចៗមុន ៕