អតីតតារាចំរៀង ម៉ូ លីកា ៖ ខ្ងុំមិនយកសំណងដោយសារខ្ងុំអាណិតក្មេង

ភ្នំពេញ ៖ រថយន្តទំនើបរបស់អតីតតារាចំរៀងនារីម្នាក់ ឈ្មោះ ម៉ូ លីកា បានជួបគ្រោះថ្នាក់ចរាចរជាមួយរ៉ឺម៉កម៉ូតូ ដែលបើកបរដោយក្មេងប្រុសម្នាក់ បណ្ដាលឱ្យខូចខាតយ៉ាងដំណំ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតលើបណ្ដោយផ្លូវ៦០ម៉ែត្រ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។ 

ប្រភពព័ត៌មានឱ្យដឹងថា រថយន្តរបស់នារីរូបនេះ ម៉ាក រ៉េងរ៉ូវើ ពណ៌ស ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2BH-3777 បើកបរស្របគ្នាជាមួយរ៉ឺម៉ក ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ប៉ះដង្គិចគ្នាតែម្ដង ។ ក្នុងហេតុការណ៍នេះ ពុំបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ។ 

ក្នុងសារហ្វេសបុកផ្លូវការ របស់ Mo Lika បានបង្ហោះថា « ខ្ងុំមិនយកសំណងដោយសារខ្ងុំអាណិតក្មេង 😥សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវាស្ដាំចឹងអី ព្រោះគាត់ក្មេងណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវាស្ដាំ ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងមិចទៅ😢 ៕