រថយន្តកុងតឺន័របុកម៉ូតូពីក្រោយ កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តកុងតឺន័របុក នៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃអង្គារ ទី០៨ ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ វង្ស ពៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ភូមិត្រពាំងរុណ ឃុំឧត្តមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ ។ អ្នកទាំង២ ជិះម៉ូតូមួយគ្រឿងម៉ាក អុិចសុិនទ័រពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 រីឯរថយន្តបង្ក ជារថយន្តកុងតឺន័រ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 បើកបរដោយបុរសម្នាក់ រត់គេចខ្លួនបាត់ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តបង្ក ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុកម៉ូតូរងគ្រោះពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកឯតៃកុងឡាន បានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយក រថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ដោយ ៖ ធ្នូជ័យ