ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ៖ យើងត្រូវបម្រេីសេវាអោយបានលឿនឆាប់រហ័សនិងល្អបំផុត ដេីម្បីអោយពលរដ្ឋកាន់តែសប្បាយចិត្ត

ភ្នំពេញ ៖ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំនិងជម្រុញ ដល់នគរបាលក្រោមឱវាទទាំងអស់ ត្រូវតែបម្រេីសេវាអោយបានលឿនឆាប់រហ័សនិងល្អបំផុត ដេីម្បីអោយពលរដ្ឋមានការសប្បាយចិត្ត ។ 

ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជេីញចូលរួមក្នុងកម្មវិធីចែកបណ្ណសរសេីរ និងលិខិតសរសេីរ ដល់មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញជាច្រេីនរយនាក់ ដែលមានមានស្នាដៃ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ដោយមានការចូលរួមពីលោក លោកស្រីស្នងការរងទាំងអស់ នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ។ 

ឯកឧត្តម បានកោតសរសេីរដល់កកម្លាំងទាំងអស់ដែលបានលះបង់ទាំងកម្លាំងចិត្ត កាយ និងពេលវេលា ដេីម្បីបំពេញភារកិច្ចបានយ៉ាងល្អ ជាពិសេសឯកឧត្តម ស្នងការ បានធ្វេីការផ្តល់យោបល់ល្អៗជាច្រេីន និងណែនាំដល់មន្ត្រីទាំងអស់អោយខិតខំធ្វេីការបន្ថែមទៀត ដេីម្បីធ្វេីយ៉ាងណាធានាអោយបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបម្រេីសេវាអោយបានលឿន ឆាប់រហ័ស និងល្អបំផុតដេីម្បីអោយពលរដ្ឋមានការសប្បាយចិត្ត ៕