យោធា​ស័ក្ត៤​កន្លះម្នាក់ជួបគ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់ដោយសាររថយន្តបុកពីក្រោយ

ភ្នំពេញ​៖​យោធាស័ក្ក​៤កន្លះម្នាក់​ ខណៈពេលធ្វើដំណើរទៅប្រចាំការនៅឯវិមានឈ្នះឈ្នះ ក៏បានជួបនឹងករណីគ្រោះថ្នាក់ចរាចរណ៍​បង្កឡេីងដោយរថយន្តដឹកទឹកកក​ មួយគ្រឿង​ បេីកគៀរបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ៧និង១០នាទីព្រឹក​ ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០១៩​ ដែលស្ថិតនៅចំណុចមុខវត្តអង្គក្រពេី​ តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ​ ភូមិត្រពាំងវែង​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​។ 

មន្ត្រីយោធាដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ​ ណៃ​ នីភេទប្រុស​ អាយុ​ ៤២ឆ្នាំ​ មានឋានស័ក្ក​ វរៈសេនីយ៍ទោ​ បំរេីនការងារនៅក្រសួងការពារជាតិ​ ស្នាក់នៅភូមិកៅ សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ​។ ចំណែឯអ្នកបេីកបររថយន្តបង្កឈ្មោះ​ ប៊ន​ វិន​ ភេទប្រុស​ អាយុ​ ២៤ឆ្នាំ​ មុខរបរ​ អ្នកបេីកបរ​ ស្នាក់នៅភូមិចំបក ឃុំល្វែងឬស្សី ស្រុកជីក្រែក ខេត្តសៀមរាម។

តាមប្រភពព័ត៌មានពីសាក្សីបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញជនរងគ្រោះ​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ហុងដា​ឌ្រីម​សង់​ សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ​២០១៧​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GD-970 បានធ្វេីដំណេីរពីត្បូងទៅជេីង​ ខណៈពេលធ្វេីដំណេីរមកដល់ចំណុចមុខវត្តអង្គក្រពេី​ ក៏មានរថយន្ត​ មួយគ្រឿង​ ម៉ាក​ ហ៊ឺយ៉ាន់ដា​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AA-3164 ធ្វេីដំណេីរស្របទិសគ្នា​ បានបេីកមកគៀរបុកពីក្រោយម៉ូតូជនរងគ្រោះ​ ឲ្យដួលអូសជាង​ ៣០ម៉ែត្រ​ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីត​ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក​ ជនបង្កព្យាយាមបេីករថយន្តរត់គេចចេញពីកន្លែងកេីតហេតុ​ តែត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់​ និងប្រគល់ជូនសមត្ថកិច្ច។ 

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ទៅជំនាញអធិការខណ្ឌ​ បានទាក់ទងទៅការិយាល័យជំនាញចរាចរណ៍ជេីងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ឲ្យចុះមកធ្វេីការវាស់វែង​ យករថយន្តបង្ក​ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យជំនាញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕គីម​ សុខ