នគរបាល​ខណ្ឌ​សែនសុខ​ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់​ ជាមុខ​សញ្ញា​ឆក់​ ចំណុច​មុខផ្សារបឹងបៃតង

ភ្នំពេញ​​៖​ ជនសង្ស័យ​ចំនួន​៥នាក់​ ធ្វេីសកម្ម​ភាព​ដោយជិះម៉ូតូចំនួ​ន២គ្រឿង​ មកកាបូបពីស្ត្រីម្នាក់​បានសម្រេ​ច​ តែត្រូកំលាំងល្បាត​ របស់អធិការខណ្ឌសែនសុខ​ ល្បាតជួប​ដេញឃាត់បានចំនួន៣នាក់​ និងម៉ូតូ​​២គ្រឿង​ ដោយឡែក​ កាបូបរបស់ជនរងគ្រោះ​ ត្រូវបាន​បក្សពួក​ជនសង្ស័យ​២នាក់ទៀត​ យកទៅបាត់​  

ហេតុការណ៍​នេះ​កាលពី​ វេលាម៉ោង១៥ និង២០នាទី ថ្ងៃទី​១០​ តុលា​ ២០១៩​នៅចំណុចមុខផ្សារបឹងបៃតងផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង  ខណ្ឌសែនសុខ ។ 

ជនសង្ស័យ ០៣នាក់ទី១ឈ្មោះ ហួត ឆៃ ភេទប្រុស ងាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ទី២ឈ្មោះ ម៉ក់ ទេពរ៉ានីដា ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌដង្កោ។ ទី៣ឈ្មោះ សេន រាជសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួកគោក ។ 

រីឯជនរងគ្រោះ ឈ្មោះ ពៅ ដារ៉េត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បាត់បង់ ទូរសព្ទ័ដៃ០៣គ្រឿង(ម៉ាកអាយហ្វូន០២គ្រឿង និងណូគារចុចពិល០១គ្រឿង) , លុយដុល្លា៤០០ដុល្លា លុយខ្មែរ ៣០០.០០០រៀល ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។