នគរបាល​ប៉ុស្តិ៍​ភ្នំពេញថ្មី​ ល្បាតប្រទះឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ មានឧបករណ៍កាច់សោរ​ កម៉ូតូ​

ភ្នំពេញ​៖​ កំលាំងនគបាល​ ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ ចេញល្បាត​ការពារ​ ក្នុង​មូលដ្ឋាន​ បានប្រទះឃេីញ​ ជនសង្ស័យ​ចំនួន​២នាក់​មានការសង្ស័យ​បានឃាត់អោយឈប់​ ដេីម្បី​ត្រួតពិនិត្យ​ ក៏ឃេីញមានលាក់ទុកឧបករណ៍​កែឆ្នៃ​សំរាប់​កាច់​សោរ​ កម៉ូតូ​ បានឃាត់យក​មកសួរនាំ​នៅប៉ុស្តិ៍​ វេលាម៉ោង០៣ និង៣០នាទីទាប់ភ្លឺ​ ថ្ងៃទី​១១​ តុលា​  ២០១៩​ នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

ជនសង្ស័យ ០២នាក់ទី១-ឈ្មោះ ថា ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ១  ខណ្ឌពោធិ៍សែនជ័យ​ទី២ឈ្មោះ ឆាយ សុភី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ១  ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈដកហូត ដែកកែច្នៃ កាច់សោរកម៉ូតូមួយសម្រាប់ ដែកកែច្នៃឆ្កឹះមេសោរ០៥ដើម , កាំបិតចុងស្រួច០១, ម៉ូតូស៊ីរ៉ូស ពណ៌ក្រហម គ្មានស្លាកលេខ ០១គ្រឿង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

{“total_effects_actions”:0,”total_draw_time”:0,”layers_used”:0,”effects_tried”:0,”total_draw_actions”:0,”total_editor_actions”:{“border”:0,”frame”:0,”mask”:0,”lensflare”:0,”clipart”:0,”text”:0,”square_fit”:0,”shape_mask”:0,”callout”:0},”effects_applied”:0,”uid”:”8BAB917C-BCCF-477E-9A82-CD081FFC47A1_1570777409506″,”width”:961,”photos_added”:0,”total_effects_time”:0,”tools_used”:{“tilt_shift”:0,”resize”:0,”adjust”:0,”curves”:0,”motion”:0,”perspective”:0,”clone”:0,”crop”:1,”enhance”:0,”selection”:0,”free_crop”:0,”flip_rotate”:0,”shape_crop”:0,”stretch”:0},”source_sid”:”8BAB917C-BCCF-477E-9A82-CD081FFC47A1_1570777409522″,”origin”:”gallery”,”height”:961,”subsource”:”done_button”,”total_editor_time”:8,”brushes_used”:0}