ជនជាតិចិនម្នាក់បែកថ្នាំ ឡើងលើអគារបម្រុងលោតសម្លាប់ខ្លួន

នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានបបែកថ្នាំ ឡើងលើអាគារបម្រុងសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនជាតិចិនខាងលើ នៅមិនទាន់ស្គាល់ឈ្មោះនោះទេ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងគេឃើញជាជនជាតិចិនខាងលើ បានឡើងលើអាគារផ្ទះល្វែងកម្ពស់៣ជាន់ ហើយដោះអាវស្រាតខោ (នៅសល់តែលីអូ) យំស្រែក និងបម្រុង លោតសម្លាប់ខ្លួន ទើបមានប្រជាពលរដ្ឋ ព្រមទាំងមានជនជាតិចិនដូចគ្នា ជួយស្រែកពន្យល់ណែនាំ និងត្រៀមពូក រៀបចំនៅខាងក្រោម ដើម្បីទទួលកុំឲ្យលោតមប៉ះពាល់ដល់អាយុជីវិត ។

ប្រភពបន្តថា បន្ទាប់មកកម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកឧបករណ៍ សង្គ្រោះ ហើយឡើងទៅចាប់ក្រៀក ចុះមកក្រោមទទួលបានជោគជ័យ ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ រួចបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធី និងបន្សាបគ្រឿងញៀន៕ ដោយ ៖ ធ្នូជ័យ