ព្យុះទីហ្វុងទី១៩ នឹងបក់បោកលេីតំបន់កានតូ(ជុំវិញទីក្រុងតូក្យូ​)នៅថ្ងៃទី១២-១៣ ខែ​តុលា ឆ្នាំ២០១៩

ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានបង្ហាញថា ព្យុះទីហ្វុងទី១៩ នឹងបក់បោកលេីតំបន់កានតូ(ជុំវិញទីក្រុងតូក្យូ​)នៅថ្ងៃទី១២-១៣ ខែ​តុលា ឆ្នាំ២០១៩ , ស្ថានទូតអំពាវនាវដល់ប្រជាពលរដ្ឋ​ខ្មែរ សិស្ស/និស្សិត​ ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វេីដំណេីរចេញពីផ្ទះបេីពុំចាំបាច់ពិសេសនៅថ្ងៃចុងសប្តាហ៍នេះ ។ 

ខ្យល់ព្យុះទីហ្វុងទី១៩ នឹងបក់បោកលេីតំបន់កានតូ(ជុំវិញទីក្រុងតូក្យូ​)  នៅថ្ងៃទី១២ និងទី១៣ ខែ​តុលា ឆ្នាំ២០១៩។ ព្យុះនេះមានកម្រិតខ្លាំងជាងព្យុះទី១៥ ដែលបក់បោកមកលើតំបន់កានតូកាលពីខែមុនទៅទៀត។ ព្យុះនេះនឹងធ្វេីអោយមានខ្យល់បក់ក្នុងល្បឿន២០០គីឡូម៉ែត្រក្នុងមួយម៉ោង មានភ្លៀងធ្លាក់ខ្លាំង​ អាចមានការបាក់ដីនៅតាមជេីងភ្នំ​ និង តំបន់ឆ្នេរមានទឹករលកខ្ពស់។

ជាមួយគ្នានេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ក៏បានអំពាវនាវ ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិតឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។  សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ ៕