សេចក្តីសំបុត្រស្នេហាក្នុងកាលភ្លើងសង្រ្គាម របស់នាយករដ្ឋមន្រ្តីកម្ពុជា ពេលអានហើយពិតជាកម្សត់ និងមានន័យជ្រាលជ្រៅណាស់

ជីវិត ៖ សេចក្ដីសំបុត្រស្នេហា ក្នុងកាលភ្លើងសង្រ្គាម របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ពោរពេញដោយ ការលះបង់ ការឈឺចាប់ និងមនោសញ្ចេតនាជ្រាលជ្រៅបំផុតចំពោះភរិយា ខណៈស្វាមី លា ភរិយា ចេញទៅធ្វើសង្គ្រាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ពីរបបខ្មែរក្រហម( ប៉ុល ពត) ។ 

« មកដល់ រ៉ានី ប្រពន្ធដ៏កំសត់របស់បង ពេលអូនកំពុងអាននូវលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបង មិនដឹងថាខ្លួនឯងស្ថិតនៅទីកន្លែងណាផង បងសូមលាហើយ លាដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ លាដើម្បីជួបវិញ ដោយគ្មានដែនកំណត់ » ។ 

ក្នុងកាល:ទេស:ស្រុកទេសកំពុងវិនាស  មិនត្រឹមតែជាមេបញ្ជាការកងទព័ដ៏អង់អាចក្លាហាន ប្រកបដោយយុទ្ធសាស្រ្តសង្រ្គាមរំដោះប្រទេសប៉ុណ្ណោះទេ ថែមទាំងជាកំពូលកវីបុរស បេះដូងមនោសញ្ចេតនា វាចាពិរោះណែងណង ពេញដោយអត្ថរស ផុសចេញពីក្នុងក្រអៅដួងចិត្តពិតៗទៀតផង …. ស្នេហាក្នុងកាលភ្លើងសង្រ្គាមតើអ្នកណាអាចនឹកឃើញសរសេរពាក្យពេចន៍ដ៏រណ្តំថ្នមប្រលោមបែបនេះបានទៅណ* ? ៕