ទិដ្ឋភាពខ្លះៗរបស់វិទ្យាល័យ២៨មករា ផ្ទៃដី៤ហិតាតែគ្មានសំរាម និងសណ្ដាប់ធ្នាប់ល្អ វិន័យល្អ

សៀមរាប ៖ មន្រ្តីជាន់ខ្ពស់ម្នាក់ នៃក្រសួងអប់រំយុវជននិងកីឡា កាលពីកន្លងទៅថ្មីៗនេះ បានបង្ហាញនូវទិដ្ឋភាពខ្លះៗរបស់វិទ្យាល័យ២៨មករា ក្នុងខេត្តសៀមរាប ដែលផ្ទៃដីរហូត៤ហិតាតែគ្មានសំរាម ទុកដាក់ម៉ូតូដោយមិនគិតប្រាក់ តែយ៉ាងមានសណ្តាប់ធ្នាប់ សិស្សានុសិស្សសុភាពរាបសារ មានវិន័យល្អ តែក្លាហាន…។

មន្រ្តីរូបនោះបង្ហាញថា « នេះជាទិដ្ឋភាពខ្លះៗរបស់វិទ្យាល័យ២៨មករា ស្រុកស្រីស្នំ ខេត្តសៀមរាប៖ ផ្ទៃដី៤ ហិតាតែគ្មានសំរាមទុកដាក់ម៉ូតូមិនគិតប្រាក់តែយ៉ាងមានសណ្តាប់ធ្នាប់ សិស្សានុសិស្សសុភាពរាបសារ មានវិន័យល្អ តែក្លាហាន…។ សាលារៀននៅភ្នំពេញមួយចំនួន គួរមករៀនសូត្រតាម ។ 

ជាមួយគ្នានេះ អ្នកវិភាគសង្គមម្នាក់ក៏បានសាទរ ចំពោះការរៀបចំនិងបណ្ដុះផ្នត់គំនិតរបស់សិស្សានុសិស្ស តាំងពីនៅក្នុងសាលារៀនឱ្យចេះស្រឡាញ់បរិស្ថាន ចេះគោរពវិន័យ ស្រឡាញ់សេចក្ដីថ្លៃថ្នូបែបនេះ គឺប្រទេសជាតិយើង ពោរពេញទៅដោយធនធានមនុស្សយ៉ាងឆាប់រហ័ស ៕