សាច់ជ្រូកពន្លះរួចជាង១តោន ដែលខូចគុណភាព ត្រូវសមត្ថកិច្ចចាប់បាន

សៀមរាប ៖ សាច់ជ្រូកខូចគុណភាពដែលពន្លះរួចជាង១តោន ច្រកក្លាហ្សេ ដឹកមកពីប្រទេសចូលមកកម្ពុជា ដើម្បីចែកចាយដល់ទីផ្សារ ត្រូវបានសមត្ថកិច្ចចាប់បាន កាលពីរសៀលថ្ងៃសុក្រ ទី២៥ខែតុលា ឆ្នាំ២០១៩ ដោយកម្លាំងគយចល័ត ខេត្តសៀមរាប សហការណ៍ ជាមួយកម្លាំងនគរបាលខេត្តសៀមរាប ។ 

ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់រថយន្ត ដឹកសាច់ខូចគុណភាព នាំចូលមកពីប្រទេសថៃ បានប្រមាណជាង១តោន  ប្រគល់ឲ្យសមត្ថកិច្ចជំនាញបសុពេទ្យខេត្ត ដើម្បីដុតកម្ទេចចោល នៅចំណុចសង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ។

សូមជម្រាបថា ឈ្មួញខិលខូចមួយចំនួននៅតែបន្តមុខរបរទុច្ចរិតរបស់ខ្លួន ដោយមិនខ្លាចសមត្ថកិច្ច និងមិនខ្លាចប៉ះពាល់សុខភាពអ្នកបរិភោគ ដើម្បីតែផលប្រយោជន៍របស់ខ្លួននិងបក្ខពួកខ្លូន ទោះបីជាសមត្ថកិច្ចខិតខំទប់ស្កាត់ និងបង្ក្រាបយ៉ាងណាក៏ដោយ ។ គេយល់ថា ជំនួញទុចរិតបែបនេះកើតមានយូរឆ្នាំណាស់មកហើយ អាចនឹងមានជាប់ពាក់ព័ន្ធនឹងមន្រ្តីខិលខូចមួយចំនួនតូច ៕