សម្តេចព្រះធម្មលិខិត កិត្តិបណ្ឌិត លាស់ ឡាយ បានយាងចូលទីវង្គតហេីយ ក្នុងព្រះជន្មាយុ១០៦ព្រះវស្សា

ភ្នំពេញ ៖ សម្តេចព្រះធម្មលិខិត កិត្តិបណ្ឌិត លាស់ ឡាយ ថិរវិនយោ សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ និងជាព្រះប្រធានថេរសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច បានយាងចូលទីវង្គតហេីយ នៅថ្ងៃអង្គារ ២កើត ខែកក្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង​៣​និង៣០​នាទី រសៀល​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ១០៦ព្រះវស្សា នាវត្តសន្សំកុសល រាជធានីភ្នំពេញ។

ក្រោយពីទទួលដំណឹងដ៏មហាសោកសៅនេះភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមបុណ្យព្រះបរមសព ៕