៦គូខ្មែរហ្វៃត៍ទូរទស្សន៍លេខ៥ វាយឡើងក្រើកខេត្តកំពង់ស្ពឺ ល្អមើលណាស់

កំពង់ស្ពឺ ៖ ការប្រកួតប្រដាល់អន្តរជាតិខ្មែរខ្មែរហ្វៃត៍(KHMER FIGHT) ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍លេខ៥ ក្រោមការសហការជាមួយសហព័ន្ធសហភាពយុវជនកម្ពុជា និង រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងអបអរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនោះ គូប្រដាល់ក្បាច់កុនខ្មែរចំនួន៦គូ ប្រកួតឡើងកក្រើកសង្វៀន ក្រោមសំឡេងគាំទ្រពីអ្នកកំពង់ស្ពីរាប់ម៉ឺននាក់ បើទោះបីជាមានភ្លៀង។

ការប្រកួតប្រដាល់អន្តរជាតិ KHMER FIGHT ដែលក្រើកខេត្តកំពង់ស្ពឺនេះមាន៦ប្រកួតសុទ្ធខ្លាំងៗប៉ះគ្នាមាន គូទី១៖ បាង កាយ៉ាក(ខ្មែរ) ឈ្មះ (អាល់ហ្រេរី) លីអាមីន ។ គូទី២៖ ចាន់ សំអាត (ខ្មែរ) ចាញ់ (ថៃ) សាត់ គ្រានភុប ។ គូទី៣៖ មឺន សុភា (ខ្មែរ) ឈ្នះ (អ៊ឺរង់) អាប់ឌុលឡាស់ ។ គូទី៤៖ វង្ស ណយ (ខ្មែរ) ស្មើរគ្នានឹង (អ៊ឺរង់) អាម៉េត សូលីម៉ាលី ។ គូទី៥៖ ព្រុំ សំណាង (ខ្មែរ) ឈ្នះ (ថៃ) ឆាន់ឆៃគាតថាវ៉ន។  និងគូទី៦ចុងក្រោយ៖ រឿង សោភ័ណ្ឌ (ខ្មែរ) ឈ្នះ (បាំរាង) អាប់ឌែល ការីមបែនណាឡា។

ព្រឹត្តិការណ៍ខ្មែរហ្វៃត៍ទូរទស្សន៍លេខ៥ អបអរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តិទៅកាលល្ងាចពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រោមវត្តមានដ៏ថ្លៃថ្លាតំណាងរាស្រ្តខេត្តកំពង់ និង ជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី និងអភិបាលខេត្តកំពង់ស្ពឺឯកឧត្តម  វ៉ី សំណាង ។

ការប្រកួតប្រដាល់ក្បាច់កុនខ្មែរអន្តរជាតិ ខ្មែរហ្វៃត៍ លើកនេះមានមហាជនអ្នកខេត្តកំពង់ស្ពឺមកមកពីជាច្រើនស្រុកភូមិក្នុងខេត្តនេះបានលើកឡើងគ្នាមកមើលការប្រកួតប្រដាល់ខ្មែរនិងអន្តរជាតិយ៉ាងច្រើនកុះករ ពេញទីលានមជ្ឈមណ្ឌលកីឡដ្ឋានជាតិខេត្តកំពង់ស្ពឺបើទោះបីជាមានមេឃភ្លៀងរំខានក៏ដោយ៕