លោក គឹម សាម៉ុន អ្នកច្នៃម៉ូដជូនកញ្ញាឯក ស៊ុយ ប៊ូណាវីន ចង់បង្ហាញម៉ូដនេះឡើង ដើម្បីអោយពិភពលោកស្គាល់ច្បាស់ ពីប្រពៃណីខ្មែរដ៏ល្អផូរផង់ និងអស្ចារ្យ

ភ្នំពេញ ៖ លោក គឹម សាម៉ុន ជាអ្នកច្នៃម៉ូដឈុតសម្លៀកបំពាក់ដំណាងជាតិ ធីតាកម្ពុជាក្រុងចតុមុខមង្គល ជូនកញ្ញាឯក ស៊ុយ ប៊ូណាវីន ដើម្បីចូលរួមប្រកួត Miss CosmoWorld២០១៩ នៅប្រទេសម៉ាឡេស៊ី ដោយលោកមានបំណងឆន្ទៈ មិនត្រឹមតែជួយលើកសម្រស់កញ្ញានោះទេ ក៏ដើម្បីបង្ហាញ ម៉ូដនេះឡើង អោយពិភពលោកស្គាល់ច្បាស់ ពីប្រពៃណីខ្មែរដ៏ល្អផូរផង់ និងអស្ចារ្យរបស់យើងផងដែរ ។ 

ក្នុងវ័យ អាយុ២០ឆ្នាំ មកពីខេត្តកណ្ដាល លោក គឹម សាម៉ុន សព្វថ្ងៃជាម្ចាស់សំអាងការតំណក់ពេជ្រនិងដេគ័រ ហេីយក៏ជាអ្នកច្នៃម៉ូតសំលៀកបំពាក់បុរាណ និងសម័យ បានថ្លែងពីក្ដីស្រមៃ របស់លោកចង់ក្លាយជា អ្នកច្នៃម៉ូដអាជីពនាពេលអនាគត ។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកខិតខំស្រាជ្រាវម៉ូដ ដែលមានអំណះអំណាងត្រឹមត្រូវ តាមប្រាសាទ តឹកតាងភស្តុងតាងច្បាស់លាស់ វប្បធម៌ខ្មែរជារបស់ខ្មែរ ។

លោកបន្តថា យើងគ្រាន់តែកែច្នៃបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីវិវត្តទៅតាមសម័យកាលទំនើប ស៊ីវីល័យ និងការជឿនលឿនរបស់ប្រទេស ។ លោកស្នើសុំពលរដ្ឋខ្មែរទាំងអស់ បន្តជួយលើកស្ទួយ និងលើកទឹកចិត្ត កុំឱ្យចាញ់វប្បធម៌ប្រទេសជិតខាង និងសកលលោក ។ 

សូមជម្រាបថា កញ្ញា ស៊ុយ ប៊ូណាវីន បេក្ខនារីវ័យ២៣ឆ្នាំ មានទាំងរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពពិសេស ត្រូវបានក្រុមហ៊ុន New Face Cambodia ពេញចិត្តលក្ខណៈសម្បត្តិរបស់នាង អាចចូលខ្លួនប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត នៅក្នុងកម្មវិធី Miss Cosmo World 2019 នេះ ។ 

អ្វីដែលគួរអោយគត់សម្គាល់នោះ គឺភាពទាក់ទាញនៃវិឌីអូល្បុកតោ ដែលរៀបចំថតនិងដឹកនាំដោយលោក ថាច់ សិរីវុធពី 22Studio ។ ចំនែកឯសម្រស់ដ៏ស្រស់សោភា ពេលដែលកញ្ញាបានគ្រងឈុត ធីតាកម្ពុជាក្រុងចតុមុខមង្គលនោះ ការពិតគឺជាស្នាដៃដ៏ល្អឯក ពីប្អូនស្រី Makeup Love ជាអ្នកជំនាញផាត់មុខរបស់កញ្ញា ស៊ុយ ប៊ូណាវីន នៅពេលដែលកញ្ញាបានគ្រងឈុតថត នៅឯ 22studio ៕ 

លោកស្រី សាលីតា និងលោក គឹម សាម៉ុន
លោក ថាច់ សិរីវុធ
ប្អូនស្រី Makeup Love