មន្ទីរសុខាភិបាលភ្នំពេញ ៖ រថយន្តសង្គ្រោះឯកជន គ្មានសិទ្ធិដឹកជនរងគ្រោះថ្នាក់ចរាចរ ទៅគ្លីនិករបស់ខ្លួន រួចទារកម្រៃនោះទេ

ភ្នំពេញ ៖ យោងតាមការបញ្ជាក់ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនប្រជាពលរដ្ឋស្នាក់នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា “បើលោក លោកស្រី ឃើញជនរងគ្រោះថ្នាក់ចរាចរ សូមទូរស័ព្ទទៅលេខ 119 ដើម្បីជួយសង្គ្រោះ និងដឹកជញ្ជូនទៅមន្ទីរពេទ្យរដ្ឋ” ។

ម៉្យាងវិញទៀតក្រសួងសុខាភិបាល មិនធ្លាប់ចេញលិខិតអនុញ្ញាត ជូនមន្ទីរសម្រាកព្យាបាលឬគ្លីនិកឯកជន ក្នុងការរកកម្រៃ ដឹកជនរងគ្រោះថ្នាក់ចរាចរ ពីទីសាធារណៈទៅគ្លីនិកឯកជនទេ។ ក្រសួងសុខាភិបាល ផ្តល់លិខិតអនុញ្ញាត រថយន្តសង្គ្រោះឯកជន ដឹកអ្នកជំងឺពីមន្ទីរសម្រាកព្យាបាលឯកជនរបស់ខ្លួនគាត់ផ្ទាល់ ទៅកាន់មន្ទីរពេទ្យ ដែលមានបច្ចេកវិទ្យាខ្ពស់ជាងតែប៉ុណ្ណោះ ។ សូមម្ចាស់រថយន្តសង្គ្រោះឯកជន កុំទារកម្រៃពីគ្រួសារជនរងគ្រោះ ថ្នាក់ចរាចរ ៕ សូមរង់ចាំ ១០ វិនាទី