ជន​ជាតិ​ចិន​៤នាក់​ ចូលប្លន់ហាងបញ្ជាំជនជាតិចិន​ ទាំងថ្ងៃ​ផ្អេីលសមត្ថកិច្ចអន្តរាគមន៍ចាប់បានម្នាក់ភ្លាមៗ

ភ្នំពេញ ៖ ជនជាតិមួយក្រុមគ្នា៤នាក់ ប្រដាប់ដោយអាវុធខ្លី២ដើម ចូលទៅបាញ់គម្រាមប្លន់ នៅហាងលក់គុជហឺហឺ (មានបញ្ជាំ​ និងចងការលុយ)​របស់ជនជាតិចិន គ្នាឯង​ បានបាញ់២គ្រាប់ បង្កឲ្យភ្ញាក់ផ្អើល ដេញចាប់ខ្លួនបានម្នាក់ យកបានអាវុធខ្លីមួយដើម តែមិនបង្កឲ្យមានអ្នករបួស កាលពីវេលាម៉ោង១០និង២០​នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅហាងលក់គុជ ហឺ ហឺ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនមួយក្រុមគ្នា៤នាក់ ដើរចូលហាងលក់គុជហឺ ហឺ ខាងលើប្រដាប់ដោយអាវុធខ្លី២ដើម ម៉ារ៉ូឡូ និងកា៥៩ រួចបាញ់២គ្រាប់ មាត់ទ្វារហាង សង្ស័យគម្រាមប្លន់ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ចដេញចាប់បានម្នាក់ និងកាវុធខ្លី១ដើម កា៥៩ នៅកន្លែងកើតហេតុ ជនសង្ស័យ៣នាក់ទៀតរត់បាត់ស្រមោល។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ បានសហការគ្នា​ ស្រាវជ្រាវ​តាមចាប់ជនសង្ស័យ​ដែលនៅសេសសល់​យកមកផ្តន្ទាទោសទៅតាមច្បាប់។