នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​សហការ​ជាមួយ​ជំនាញខណ្ឌ​ បង្ក្រាប​ក្រុមជនសង្ស័យ​ប្រេីប្រាស់គ្រឿងញៀន​ដកហូត​កាំភ្លើង​ម៉ាក​NP42 ១ដេីម

ភ្នំពេញ៖ដោយទទួល​បានបញ្ជាពីលោកវរសេនីយ៍​ យឹម​ សារ៉ាន់​ អធិការ​នគរបាលខណ្ឌ​ពោធិ៍សែនជ័យ​ អោយកំលាំងគ្រប់ប៉ុស្តិ៍និងផ្នែកជំនាញ​ ធ្វេីការស្រាវ​ជ្រាវ​និង​កំណត់​ក្រុមជនសង្ស័យ​ប្រេីប្រាស់និងជួញដូរនិងសារធាតុញៀន​ អោយខានតែបាន​ទេីបលោក​ថេង​ កុសល​ នាយប៉ុស្តិ៍​ បានសហការគ្នា​ជាមួួយ​ផ្នែក​ជំនាញ​ ធ្វេីការឆ្មក់បង្ក្រាប​នូវក្រុម​ ពពាក់ពពូនគ្នា​សង្ងំសេព​ គ្រឿងញៀនបានចំនួន៦នាក់​​នៅចំណុច​ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង​១២និង៣០នាទី​ ។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ទី១ ឈ្មោះ អៀង ម៉េងហៀង ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរមិនពិត​ ទីលំនៅភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាម្ចាស់អាវុធខ្លី១ដើមម៉ាកNP42 ត្រូវបានដកហូត ជាអ្នកជួញដូរ ។ ទី២ ឈ្មោះ វ៉ែន វៀន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅ ភូមិខាងលើ មានថ្នាំ១កញ្ចប់តូច ។ ទី៣ ឈ្មោះ យឿង ស្រឹប ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ។ ទី៤ ឈ្មោះ ឈិត សុលៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ។ ទី៥ ឈ្មោះ ជ័យ ផាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី៦ ឈ្មោះ មាស សុភ័ក្រ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងក្រោមបទបញ្ជាពីលោកអធិការខណ្ឌ យកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ នៅរៀលថ្ងៃទី០៨ ខែវិច្ឆិកា នេះ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាប នៅទៅតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះដកហូតបានអាវុធខ្លីមួយដេីមនិងថ្នាំញៀន២កញ្ចប់តូច​ ផងដែរ ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបាននាំខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ៣​ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញបន្តតាមនីតិវិធី ៕