នគរបាលសហការគ្នាបង្ក្រាបក្រុមចិន​ចាប់ជំរិត​ ទារ​ប្រាក់​និងធ្វេីទារុណកម្មលេីចិនដូចគ្នា​ឃាត់ខ្លួន​បានចំនួន១១នាក់

ភ្នំពេញ​៖នគរបាល​នាយកដ្ឋាន​ចារកម្ម​ ក្រសួងមហាផ្ទៃ​ សហការជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បានធ្វេីការចុះបង្ក្រាប​ ទីតាំង​មួយ​កន្លែង​ដែលក្រុមជនជាតិចិន​សង្ងំ​ លាក់ខ្លួន​ ចាប់ជំរិត​និង​ធ្វេីទារុណកម្ម​ដេីម្បី​យកប្រាក់​ ការធ្វេីឡេីងនេះ​ ក្រោយទទួលពាក្យបណ្តឹងសាច៉ញាតិជនរងគ្រោះដែលត្រូវក្រុមនេះធ្វេីទារុណកម្មជំរិតទាប្រាក់​ពេលកន្លងមក។

ប្រតិបត្តិ​ការនេះនៅវេលាម៉ោង​១១និង៣០នាទីព្រឹកថ្ងៃទី០៨ខែវិច្ចិកា​ឆ្នាំ២០១៩​ នៅចំណុច ក្នុងបុរីព្រីមថោនផ្ទះលេខ១០៩​ ផ្លូវលេខ១០៩​ ភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។

លោកវរសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា​ ក្រោយពីទទួលបានបណ្តឹងពីសាច់ញាតិជនរងគ្រោះ ជាជនជាតិចិន ជុំវិញករណីចាប់ជំរិតទារប្រាក់ខាងលើ ស្ថានទូតចិនស្នើសុំឲ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវ ទើបនៅរសៀលថ្ងៃនេះ កម្លាំងនគរបាលជំនាញ នាយកដ្ឋាន​ចារកម្ម​ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋានខណ្ឌពោធិសែនជ័យ ឈានដល់ចុះបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនបជនសង្ស័យ ជាជនជាតិចិន១១នាក់ ប្រុសទាំងអស់ និងរំដោះបានជនរងគ្រោះម្នាក់ កំពុងស្ថិតក្នុងសភាពរបួសរាងកាយ ដែលក្រុមជនសង្ស័យ ចាប់បង្ខាំង វាយធ្វើបាប ។

ក្រោយពីបង្ក្រាបចាប់ខ្លួនបានជនសង្ស័យទាំង១១នាក់ សម្ភារៈពាក់ព័ន្ធមួយចំនួន សមត្ថកិច្ចនាំទៅបន្តនីតិវិធី នៅក្រសួងមហាផ្ទៃ ៕៩៦