អ៊ុំស្រីម្នាក់បោសសំរាម មានជំងឺ , គាត់មានបណ្ណ ប ស ស តែគ្មានលុយសំរាប់ហូបចុកនៅក្នុងពេទ្យ

ភ្នំពេញ ៖ អ៊ុំស្រីម្នាក់ ដែលមានមុខរបរជាអ្នកបោសសំរាម មានជំងឺស្បូនលានចេញក្រៅ តែសុខចិត្តចងរឹតមកចង្កេះព្រោះដោយសារគាត់មានបណ្ណ ប ស ស ដើម្បីព្យាបាល តែគាត់គ្មានលុយសំរាប់ហូបចុកនៅក្នុងពេទ្យ ទើបសម្រេចចិត្តធ្វើបែបនេះ ។ 

យោងតាមគណនេយ្យហ្វេសបុកឈ្មោះ ស្រេន វុឌថា បង្ហោះនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា « សុំទោសអ្នកទាំងអស់គ្នា🙏  អ៊ុំស្រីម្នាក់បោសសំរាម នៅចំហៀងវាំងរាល់ថ្ងៃ ដោយមានជំងឺជាប់ខ្លួនតែមិនហ៊ានទៅព្យាបាល គាត់មានជំងឺ ស្បួនលានចេញក្រៅ គាត់ចងរឹតមកចង្កេះ ។ 

គាត់មានបណ្ណ ប ស ស ដើម្បីព្យាបាល តែគាត់គ្មានលុយសំរាប់ហូបចុកនៅក្នុងពេទ្យ ទើបគាត់មិនហានទៅពេទ្យព្យាបាលទេ ព្រោះគ្មានលុយសំរាប់ហូបចុក គាត់សូមអោយបងប្អូនជួយដល់គាត់ផង🙏  លេខសំរាប់ជួយដល់គាត់ 081 606 868 » ៕