ក្រុមនេះហេីយ​ដែល​ លួចកាច់កញ្ចក់រថយន្ត​ ប្រេីប្រាស់មធ្យោបាយកង់បី​ កន្លងមកជាច្រេីនករណី

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៣នាក់​ ដែល​ជាមុខសញ្ញា​យ៉ាង​សកម្ម​ ក្នុងការធ្វេី​សកម្មភាព​លួចឆ្គឹះកាច់យកកញ្ចក់រថយន្ត​ដែលម្ចាស់ចតទុកចោលនោះ​ ត្រូវបានអស់លក្ខ័​ ខណះលួចកាច់កញ្ចក់រថយន្តហាយឡែនឌេីមួយគ្រឿងបានសម្រេច​ តែត្រូវម្ចាស់គេទាន់ដេញប្រផាប់ចាប់ប្រភីង​ បានទាំង៣នាក់យកប្រគល់អោយសមត្ថកិច្ចកសាងសំណុំរឿង។ 

ហេតុការណ៍​នេះ​វេលាម៉ោង​១និង៣០នាទី​ រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ១០​ វិច្ឆិកា​ ២០១៩​ ចំណុច​មុខផ្ទះ​ជនរងគ្រោះ​ ផ្លូវបេតុង​ ផ្ទះ​លេខ​4E0 ភូមព្រៃសាលា​ សង្កាត់​កាកាប​២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យទី១​ឈ្មោះសួន​ សត្ថា​ ​ភេទប្រុសអាយុ៣៦​ឆ្នាំ​ មុខរបរជាងកាត់កញ្ចក់​ ស្នាក់នៅផ្ទះជួល​ ភូមិទួលសង្កែ​ ខណ្ឌឬស្សីកែវ។ ទី២​ឈ្មោះ ម៉ៅ​ ច្រឹក​ ភេទប្រុសអាយុ៣៨​ឆ្នាំមុខរបររត់កង់បី​ មានទីលំនៅផ្ទះជួលសង្កាត់ស្រះចកខណ្ឌដូនពេញ។ 

ទី៣ឈ្មោះ​ ហៀ​ ពៅ​ ភេទប្រុសអាយុ២៥​ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែ​។ជនរងគ្រោះមាន ឈ្មោះ លីន ចន្ទ្រា ភេទស្រីអាយុ២៩​ឆ្នាំ​ មុខរបរបុគ្គលិកក្រុមហ៊ុន​ស្នាក់នៅផ្ទះលេខ4E0 ភូមិព្រៃសាលា សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​។ 

មុនពេលកេីតហេតុ​ជនរងគ្រោះ​បានចតរថយន្តម៉ាក​ហាយឡែនឌឺ​ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BC-5790. នៅមុខផ្ទះ​ លុះដល់ម៉ោងកេីតហេតុ​ ស្រាប់តែលឺសំលេង​ ផាំង​ ពេលនោះជនរងគ្រោះបានអេីយមេីលឃេីញកង់បីមួយគ្រឿងចតក្បែររថយន្ត​ និង ឃើញ​ជនសង្ស័យ​កំពុងលួចកញ្ចក់​ ពេលនោះ​ជនរងគ្រោះ​បានហៅអោយប្អូនជួយមេីល​ ក៏ស្រែកថាចោរៗ​ ធ្វេីអោយជនសង្ស័យ​ នាំគ្នារត់ឡេីងជិះកង់បីរត់​ ហេីយជនរងគ្រោះក៏នាំគ្នាដេញតាម​រហូតដល់​មុខសាលាខណ្ឌ​សែនសុខ​  ក៏មានប្រជាពលរដ្ធនិងជនរងគ្រោះ​ ចាប់បានទាំង៣នាក់​យកមកប្រគល់អោយនគរបាលប៉ុស្តិ៍​កាកាបទី២​ ដេីម្បីកសាងសំណុំរឿងនិងអោយជនរងគ្រោះដាក់ពាក្យបណ្តឹងចោទប្រកាន់លេីជនសង្ស័យទាំង៣នាក់តែម្តង​។ 

បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី  ។

ដោយ៖​សំណាង​៩៦