កំណាត់ផ្លូវដួងងៀប ស្ថាបនាឡើងវិញជិតរួចរាល់ហើយ

ភ្នំពេញ ៖ ក្រោយពីកំណាត់ផ្លូវមួយខ្សែ(ហៅផ្លូវដួងងៀប)ស្ថិតនៅ សង្កាត់ស្ទឹងមានទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរងនូវការខូចខាតយ៉ាងដំណំ បង្កឲ្យមានជង្ហុកជាច្រើនកន្លែង លំបាកក្នុងការធ្វើដំណើរ ទើបសម្រេចស្ថាបនាឡើងវិញ រហូតមកទល់ពេលនេះជិតរួចរាល់ជាស្ថាពរហើយ ។

លោក មាន ចាន់មន ប្រធានគម្រោង ក្រុមហ៊ុន CCES Engineering Services Co., LTD បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ផ្លូវមួយខ្សែនេះ ត្រូវស្ថាបនាទទឹង១២ម៉ែត្រ ប្រវែង៦៥០ម៉ែត្រកំរាស់២តឹក ចាក់ជាបេតុងឆ្អឹងដែក និងដាក់ប្រព័ន្ធលូអមសងខាងផ្លូវ មានទំហំមុខកាត់១ម៉ែត្រ ។ ឥឡូវស្ថាបនាបាន៩០ភាគរយ អាចរួចជាស្ថាពរនៅចុងខែ១១នេះ ក្នុងនោះចំណាយថវិការបស់សាលារាជធានីភ្នំពេញមួយរយភាគរយ ដោយទទួលការស្ថាបនាពីក្រុមហ៊ុនCCES Engineering Services Co., LTD ។ 

លោក មាន ចាន់មន ប្រធានគម្រោង បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ បើសិនមានការប៉ះពាល់ សូមមេត្តាអធ្យាស្រ័យ ដល់ក្រុមហ៊ុនផង ហើយចូលរួមថែរក្សាទាំងអស់គ្នា រថយន្តសូមកុំដឹកលើស ពីទម្ងន់២៥តោន ទើបផ្លូវនេះរក្សាបានគង់វង្សយូរអង្វែង ៕ 

សូមរង់ចាំ ១០ វិនាទី