សម្តេចតេជោ ហ៊ុន សែន កសាងខេត្តព្រះសីហនុ ជាគំរូល្អសមតាមព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះបរមរតនកោដ្ឋ

ព្រះសីហនុ ៖ តាមរយៈគម្រោងសាសង់ផ្លូវចំនួន៣៤ខ្សែ នៅក្រុងព្រះសីហនុ ដែលចំណាយទឹកប្រាក់ជិត $៣០០ លានដុល្លារអាមេរិកនៅថ្ងៃនេះ គឺនឹងធ្វើអោយសោភ័ណភាពខេត្តកាន់តែស្រស់ស្អាត និងមានសុវត្ថិភាពខ្ពស់ ជាមួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ សក្តិសមជាខេត្តគំរូរបស់ប្រទេស ដែលផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរ និងអ្នកវិនិយោគិនមកពីគ្រប់ទីកន្លែងទាំងអស់។ 

ទស្សនៈវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន គឺមានតាំងពីឆ្នាំ ១៩៩០ ក្នុងការកំណត់ប៉ូលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដែលមានចំនួន៣សំខាន់គឺ ទី១)ភ្នំពេញ ទី២)ព្រះសីហនុ និងទី៣)សៀមរាប។ ខេត្តព្រះសីហនុ ក៏នឹងក្លាយជាតំបន់ហិរញ្ញវត្ថុ ដ៏សំខាន់នាពេលអនាគត និងជាច្រកសេដ្ឋកិច្ចរបស់ជាតិ ដែលតម្រូវអោយមាន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ 

ជាពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំស្តា និងកសាងខេត្តព្រះសីហនុនេះអោយមានសោភ័ណភាព កាន់តែស្រស់ស្អាត សក្តិសមទៅនឹងព្រះបរមនាម របស់អតីតព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៃកម្ពុជា៕

សូមរង់ចាំ ១០ វិនាទី