ACU ស្នើឱ្យផ្សព្វផ្សាយ ខ្លឹមសារ ប្រឆាំងអំពើ ពុករលួយ ១៣ចំណុច តាមទីតាំង របងក្រសួង~ស្ថាប័ន និង អង្គភាពចំណុះ

ភ្នំពេញ ៖ ដើម្បីអបអរសាទរ ទិវាអន្តរជាតិ~ទិវាជាតិ ប្រឆាំងអំពើពុករលួយ ០៩ធ្នូ ដែលឈានចូលមកដល់ ក្នុងពេលដ៏ខ្លី ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់សំណើ មកកាន់ ឯកឧត្ដម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ជាប្រធានក្រសួង ~ស្ថាប័ន មេត្តារៀបចំបោះពុម្ព និងចងបដា ខ្លឹមសារ ប្រឆាំងអំពើពុករលួយ ចំនួន១៣ចំណុច តាមទីតាំងរបងក្រសួង~ស្ថាប័ន និងអង្គភាពចំណុះ ។ 

ខ្លឹមសារទាំង១៣នោះ រួមមាន ៖ ១~ « ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល ចះកាត់ » អភិក្រម សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្រ្តី អនុវត្តការងារ ប្រចាំថ្ងៃ ២~ រួមគ្នាប្រឆាំងអំពើពុករលួយ ! ៣~ស្រឡាញ់គ្រួសារ កុំពុករលួយ ! ៤~គោរពនីតិរដ្ឋ គឺប្រឆាំងអំពើពុករលួយ ៥~ ធុរកិច្ចស្អាតស្អំ គឺប្រឆាំងអំពើពុករលួយ ៦~ មានសុចរិតភាព គ្មានអំពើពុករលួយ ៧~យុវជនជាកម្លាំងចលករ មិនអាចខ្វះបានក្នុុងការ ប្រឆាំងអំពើពុករលួយ ៨~ ប្រព័ន្ធផ្សព្វផ្សាយជាយាន ប្រឆាំងអំពើពុករលួយ ដ៏ល្អមួយ ៩~ ស្អាតស្អំ ដើម្បីអភិវឌ្ឍ ១០~ ប្រឆាំងអំពើពុករលួយ ដើម្បីសង្គមជាតិយើង ១១~ ការប្រឆាំងអំពើពុករលួយ ជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា ១២~ អភិបាលកិច្ចល្អ គឺស្អាតស្អំ មិនពុករលួយ និង១៣~ ផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព និងមិនមានអំពើពុករលួយ ៕