ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍

កណ្តាល ៖ ក្រុមហ៊ុន 7NG នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំពិធី ប្រគល់ប្លង់កាន់កាប់ដីធ្លី ចំនួន ៥,០០០ឡូត៍ជូនអតិថិជនរបស់ខ្លួន ទៅតាមការសន្យា និងសន្យារៀបចំឯកសារ ប្រគល់ដីជូនអតិថិជន ជាបន្តទៀត ក្នុងពេលខាងមុខនេះ ។ 

លោកឧកញ៉ា ស្រី ចន្ធូ ថ្លែងថា នៅថ្ងៃនេះ ក្រុមហ៊ុន បានប្រគល់ដី ជូនដល់អតិថិជន ចំនួន ៥,០០០ឡូត៍ នៅក្នុងភូមិសេដា ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយសន្យាថា នឹងបន្តប្រគល់ដីជូនអតិជន ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន ហើយរហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានប្រគល់ដី ជូនអតិថិជន រាប់ម៉ឺនឡូត៍ រួចមកហើយ ដើម្បីកាន់កាប់ និងប្រើប្រាស់ ស្របតាមច្បាប់ ។ 

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ស្រី ចន្ធូ ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែលមានភាពជឿជាក់លើក្រុមហ៊ុន 7NG និងយោគយល់ អធ្យាស្រ័យ ដល់ក្រុមហ៊ុន នៅពេលមានភាពយឺតយ៉ាវ ក្នុងការប្រគល់ដី នាពេលកន្លងមក ៕ ដោយ ៖ ប៉ូច គឹមសុខ