បង្ក្រាបទីតាំងផលិត ស្លាកលេខរថយន្ដនិងម៉ូតូ ក្លែងក្លាយចំនួន៧ទីតាំង

ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានសហការណ៍ ជាមួយកម្លាំងប៉ុស្ដិរដ្ឋបាល នឹងសង្កាត់ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបើកការស្រាវជ្រាវ រហូតឈាន ដល់ការធ្វើការបង្ក្រាប បានករណីផលិត ស្លាកលេខរថយន្ដ ម៉ូតូមិនប្រក្រតី ចំនួន៧ទីតាំង ។ 

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យបានចំនួន៦នាក់ និងដកហូតវត្ថុតាង ស្លាកលេខម៉ូតូ និងស្លាកលេខរថយន្ត គ្រប់ប្រភេទ មានទាំងស្លាកលេខធម្មតា ស្លាកកលេខនគរបាល ស្លាកលេខខេមរភូមិន្ទ ស្លាកលេខរថយន្តចង្កូតស្ដាំ ស្លាកលេខអ្នកកាសែតនិងឧបករណ៍បម្រើដល់ បទល្មើសមួយចំនួនធំ ។ 

ចំពោះមុខ កម្លាំងជំនាញរបស់អធិការដ្ឋាននិងប៉ុស្ដិ៍ កំពុងកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនូវត្តន៍តាមនិតិវិធីនៃច្បាប់ ៕ ដោយ ៖ ប៉ូច គឹមសុខ