មកស្គាល់អ្នកច្នៃម៉ូដជូនអ្នកនាង គង់ សុជាតិ សម្រាប់ចូលរួម ពិធីមង្គលការ របស់អ្នកនាង សួស វិហ្សា និង លោក ថម មី

ភ្នំពេញ ៖ ក្នុងកំឡុងខែតុលាកន្លងទៅ ក្រុមការងាររបស់ BBN បានធ្វើការសម្ភាសន៍ លោកស្រី សាលីតារួចម្តងមកហើយ ពីការបង្ហាញពីអារម្មណ៍រំភើប និងការពេញចិត្ត នៅពេលឃើញ កញ្ញាឯក ស៊ុយ បូណាវីន ដែលជាកូនខ្មែរមួយរូប មានវាសនា និងសមត្ថភាពគ្រប់គ្រាន់ បានឈានទៅប្រកួត ជាមួយកញ្ញាឯក បណ្ដាប្រទេសដទៃទៀត លើឆាកអន្តរជាតិ ។ 

លោកស្រី សាលីតា ជាអ្នកច្នៃម៉ូដសំលៀកបំពាក់បែបសម័យ ជូនកញ្ញាឯក ស៊ុយ បូណាវីន ដោយឧបត្ថម្ភទាំងស្រុង  តាំងពីចាប់ផ្ដើមកម្មវិធីរបស់ កញ្ញាឯក រហូតបានឈានដល់ការប្រកួត ជាខ្នាតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ីកន្លងមក ។ 

កាលពីពេលថ្មីៗនេះផងដែរ អ្នកច្នៃម៉ូដសម័យលោកស្រី សាលីតា បានធ្វើការបង្ហាញ នូវស្នាដៃថ្មី មួយទៀត គឺការច្នៃរ៉ូប ដ៏ស្រស់ស្អាតអស្ចារ្យ ប្លែកភ្នែក បែប Fashion ជូនអ្នកនាង គង់ សុជាតិ សម្រាប់ចូលរួម ពិធីមង្គលការ របស់ អ្នកនាងសួស វិហ្សា នឹងលោកថម មី។ ឃើញថា ពិតជាមានភាព ទាក់ទាញអស្ចារ្យ គួបផ្សំនិងសម្រស់ ដ៏ស្រស់ស្អាត របស់អ្នកនាង គង់ សុជាតិ មើលទៅសាកសមគ្នា ជាមួយស្វាមី គឺលោកជា វិបុល ដែលធ្វើឱ្យរឹតតែ លេចធ្លោខ្លាំង ក្នុងកម្មវិធីនោះ។ 

សូមជម្រាបថា លោកស្រី សាលីតា ជាម្ចាស់ហាងសាលីតា កាត់ដេរ នៅរាជធានីភ្នំពេញ ដែលមានបទពិសោធន៍ជាង៦ឆ្នាំ ក្នុងការផ្ដល់សេវាកាត់ដេរ ច្នៃម៉ូដសំលៀកបំពាក់ ជូនអតិថិជនគ្រប់វ័យ ដោយកំណត់លើ គុណភាព ភាពងាយស្រួល ក្នុងការស្លៀកពាក់  ម៉ូដក៏ស្អាត តម្លៃក៏សមរម្យ ហើយព្យាយាមធ្វើឱ្យភ្ញៀវពេញចិត្ត ។ ដែលហាងកាត់ដេរ សាលីតា មានទីតាំងនៅផ្ទះលេខ២៧បេ ផ្លូវលេខ៣៤៨ សង្កាត់បឹងកេងកង៣ (ខាងលិចទួលស្លែង) ទូរស័ព្ទលេខ  016 655 095 ៕ ដោយ ៖ ប៉ូច គឹមសុខ