បាក់រលំសាលាឆាន់ ស្លាប់មនុស្ស៣នាក់ និងរបួស១៣នាក់

សៀមរាប ៖ មនុស្សចំនួន៣នាក់ បានបាត់បង់ជីវិត និង១៣អង្គ នាក់ បានរងរបួស ក្នុងឧបទ្ទហេតុ បាក់ស្រុតសាលាឆាន់ កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចសាលាឆាន់ ដែលបកំពុង សាងសង់ នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ។ 

សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលបានស្លាប់នោះ មានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ស្លាប់ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។ អ្នកស្លាប់ចំនួន៣នាក់ រួមមាន ទី១៖ ឈ្មោះ លី សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ទី២៖ ឈ្មោះ យិន សំណាងភេទប្រុស អាយុ៣៥ឆ្នាំ ទី៣៖ ឈ្មោះ ឡន ឡក់ ភេទប្រុស អាយុ៤០ឆ្នាំ និងជនរងគ្រោះចំនួន១៣នាក់ ក្នុងក៏មានព្រះសង្ឃផងដែរ ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលនូវការសោកស្ដាយបំផុត និង បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀល ក្នុងមួយសពសម្រាប់គ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងឧត្ថម្ភ ៣លានរៀលក្នុងមួយនាក់ សម្រាប់អ្នករងរបួស ៕ ដោយ ៖ រតនា