ក្រុមហ៊ុន២ចាប់ដៃគូ នាំចូលនិងដាក់លក់ផលិតផល អាហារបំប៉ន Apple Detox ដែលមានគុណភាព និងសុវត្ថិភាព

ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន២ កាលពីថ្ងៃពីថ្មីៗកន្លងទៅនេះ បានឯកភាព ចុះកិច្ចអនុស្សរណៈយោគយល់គ្នា ក្នុងការនាំចូលផលិផល មកចែកចាយនៅកម្ពុជា ហើយក៏ប្រកាស ដាក់លក់ជាផ្លូវការ ផលិតផលអាហារបំប៉ន Apple Detox ដែលទាំងមានគុណភាព និងសុវត្ថិភាព ។ 

អ្នកស្រី សាន សុខខេង ដែលជាសហគ្រិននារីវ័យក្មេង របស់ក្រុមហ៊ុន HKPL Trading Co. LTD  បានថ្លែងឱ្យដឹងថា ផលិតផលអាហារបំប៉ន Apple Detox អត្ថប្រយោជន៍ ដូចជា ទី១ បន្សាបជាតិពុលល្អបំផុត សម្រាប់ក្បាលពោះរាបស្មើ ,  ២ វិធីសម្រកទំងន់ , ៣ មិនមានផលប៉ះពាល់ , ៤ រាងកាយ មានរាងស្អាត , ៥ ជួសជុលសុខភាពរបស់អ្នក និង៦ ជួយសម្រួល ដល់ប្រព័ន្ធ រំលាយអាហារ ។ 

ជាមួយគ្នានោះ ក្នុងនាមជាអ្នករកស៊ី លើវិស័យអនឡាញអ្នកស្រី សាន សុខខេង ក៏បានបង្ហាញពីការគាំទ្រ ចំពោះច្បាប់អាជីវកម្មអនឡាញរបស់កម្ពុជា ព្រោះការបង្កើតឲ្យមានច្បាប់ថ្មីនេះ នឹងជួយបានច្រើន ដល់អ្នករកស៊ីលើវិស័យនេះ ហើយមនុស្សត្រឹមត្រូវទទួលបានការពារ ។

សូមជម្រាប កម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន Vega Natural Co.,Ltd និងក្រុមហ៊ុន HKPL Trading Co., Ltd ក្នុងការនាំចូលផលិផល មកចែកចាយនៅកម្ពុជា ធ្វើឡើងដោយវត្តមាន និងជាសាក្សី ពីប្រធានការិយាល័យ តំណាងពាណិជ្ជកម្មខេត្តសៀមរាប ប្រទេសកម្ពុជា លោកស្រី Jiranan Wongmongkol និង លោក សាំបុរៈ ព្រុំប្រាប អនុប្រធានអនុប្រធាន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលខ្សែសង្វាក់ និងគណៈកម្មាធិការ សម្របសម្រួលពាណិជ្ជកម្មថៃ នាវាដឹកជញ្ជូនជាតិ (TNSC) ៕ ដោយ ៖ ប៉ូច គឹមសុខ