លោកតា​វ័យ​៨៨ឆ្នាំ​ម្នាក់​ជិះកង់ឆ្លងថ្នល់ ត្រូវរថយន្តហ៊ីយ៉ាន់ដាយបុកស្លាប់ក្រោយបញ្ចូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ រថយន្តកូរ៉េ ដឹកទំនិញគ្របតង់ជិត មួយគ្រឿង បុកលោកតាម្នាក់វ័យ៨៨ឆ្នាំម្នាក់ កំពុងជិះកង់ឆ្លងថ្នល់ហើយបានស្លាប់ក្រោយពីបញ្ចូនទៅកាន់មន្ទីរពេទ្យបានពាក់ កណ្តាលផ្លូវ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង ៣០នាទីថ្ងៃត្រង់ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវបេតុង៥០ម៉ែត្រក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-7372 បេីកបរដោយឈ្មោះ ខៀវ ខ្លូន ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិអូត្រេះ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំណែកលោកតា រងគ្រោះមានឈ្មោះ ឈ្មោះ ងិន វិន ភេទប្រុស អាយុ៨៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 មុនពេលកើតហេតុ គេឃើញ រថយន្តបើកបរ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏មានកង់មួយគ្រឿង ជិះដោយ ដែលកំពុងជិះពីត្បូងទៅជើង រួចឆ្លងផ្លូវមកដល់ចំណុចកេីតហេតុ បុកចំពីមុខពេញមួយទំហឹងតែម្តង បណ្តាលឲ្យលោកតាខាងលើ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យតែអកុសល្យបានស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងកង់ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀតនិងបានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ដោយ គីម សុខ ០៣