ភ្លើងឆេះកម្ទេចក្រណាត់ សំណល់ចាស់ៗ នៅក្នុងបរិវេណរោងចក្រ ផ្អើលសមត្ថកិច្ច

ភ្នំពេញ ៖ អគ្គិភ័យឆេះកម្ទេចក្រណាស់ ក្រដាសឡាំង សំណល់របស់រោងចក្រ ដែលគទុកចោលក្នុងរោង បង្កឲ្យផ្អើលឆោឡោ កម្មករ យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់តែមិនទប់ទ័លបាន សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង កាលពីវេលាម៉ោង១២និង២០នាទីសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅរោងស័ង្កសី ជាប់របង ក្នុងបរិវេណរោងចក្រកាត់ដេរសម្លៀកបំពាក់ថប សេន ធ័រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមកម្មករបានឲ្យដឹងថា ខណៈដែលកម្មករកំពុងធ្វើការងារ ស្រាប់តែមានផ្សែងហុយ ន៨ងចេញជាអណ្តាតភ្លើងចេញពីក្នងរោង ឆាបឆេះកម្ទេចក្រណាត់ ទើបកម្មករ ផ្អើលនាំគ្នារត់ចេញពីកន្លែងធ្វើការ យកបំពង់ពន្លត់អគ្គិភ័យបាញ់ តែមិនឈ្នះ ជះទឹកក៏មិនរលត់ ទើបសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទៅបាញ់ អស់៣រថយន្ត ទើបភ្លើងរលត់ទៅវិញ ។

ករណីខាងលើ តាមការសន្និដ្ឋាននៅកន្លែងកើតហេតុ ដាក់ការសង្ស័យ មានអ្នកបោះកន្ទុយបារី បះចំកម្ទេចក្រណាត់ ទើបឆេះរាល ដល់របស់របចាស់ៗ សំណល់ផ្សេងៗ មិនប៉ះពាល់ដល់អគាររោងចក្រឡើយ ៕