សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង សុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ពិនិត្យករណីនគរបាលជាន់ខ្ពស់២រូប

ភ្នំពេញ ៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដែលចុះហត្ថលេខា និងត្រា ដោយលោក រិន ដេវីដ ជាអនុប្រធាន បាន ដាក់លិខិតមួយច្បាប់ គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ មេត្តាសម្ដេចជួយពិនិត្យ និងចាត់វិធានការណ៍ លើករណីនគរបាលជាន់ខ្ពស់២រូប ។

យោងតាមកម្មវត្ថុក្នុងលិខិតនោះបានបង្ហាញថា សំណើសុំអន្តរាគមន៍ពិនិត្យ និងចាត់វិធានការណ៍ចំពោះ ករណីរំលោភ លំនៅដ្ឋាននិងចុះអនុវត្តសាលក្រម ព្រហ្មទណ្ឌស្ថាពរ ដោយខុសនីតិវិធីច្បាប់ ពីសំណាក់កម្លាំង នគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ មកលើ ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលដឹកនាំដោយ លោកឧត្ដមសេនីយឯក ចាន់ វាន់ធឿន និងលោកឧត្ដមសេនីយទោ ឡុង ស្រេង ។ ឥឡូវលិខិតនេះ ត្រូវបានខុទ្ទកាល័យ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានទទួលរួចហើយ ។ ចំពោះលទ្ធផល ពីការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ចំពោះករណីខាងលើនេះ នៅមិនទាន់ដឹងនៅឡើយនោះទេ ។ 

សេចក្ដីខ្លឹមសារលម្អិត សូមអានលិខិតរបស់ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង នៅខាងក្រោម ៖ 

សូមរង់ចាំ ១០ វិនាទី