តាមការសន្យា ក្រុមហ៊ុន 7NG ប្រគល់ដី ជូនអតិថិជនលើកទី៥ ចំនួន 7,777 ឡូត៍

កណ្តាល ៖ ក្រុមហ៊ុន 7NG នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំពិធី ប្រគល់ប្លង់កាន់កាប់ដីធ្លីចំនួន 7,777 ឡូត៍ ជូនអតិថិជនរបស់ខ្លួន ទៅតាមការសន្យា ប្រកបដោយការទទួលខុសត្រូវ និងបានប្តេជ្ញា រៀបចំឯកសារ ប្រគល់ដី ជូនអតិថិជន ជាបន្តទៀត ក្នុងពេលខាងមុខនេះ។ 

លោកឧកញ៉ា ស្រី ចន្ធូ បានថ្លែងថា រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានប្រគល់ដីជូនអតិថិជន រាប់ម៉ឺនឡូត៍រួចមកហើយ ដើម្បីកាន់កាប់ និងប្រើប្រាស់ស្របតាមច្បាប់។ លោកសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែលមានភាពជឿជាក់ លើក្រុមហ៊ុន 7NG និងយោគយល់ អធ្យាស្រ័យ ដល់ក្រុមហ៊ុន នៅពេល មានភាពយឺតយ៉ាវ ក្នុងការប្រគល់ដី នាពេលកន្លងមក ។ 

លោកឧកញ៉ា ស្រី សន្ធូ បានអះអាងជាថ្មី ម្តងទៀតថា ក្រុមហ៊ុន 7NG និងបន្តសហការជាមួយ អាជ្ញាធរឃុំវិហារសួគ៌ កសាង និងអភិវឌ្ឍ តំបន់នេះឲ្យមានភាពរីកចម្រើនបន្ថែមទៀត សំដៅបង្កើតឱកាសអាជីវកម្ម និងការងារជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ៕ ដោយ ៖ ប៉ូច គឹមសុខ 

សូមរង់ចាំ ១០ វិនាទី