ឆក់មិនបានសម្រេច ចោរផ្ដួលម៉ូតូរត់យករួចខ្លួន

ភ្នំពេញ ៖​ ជនសង្ស័យមានគ្នា២នាក់ ម៉ូតូ២គ្រឿងធ្វេី សកម្មភាពឆក់ខ្សែរក ពីស្រ្តីរងគ្រោះ មិនបានសម្រេច ក៏ផ្ដួលម៉ូតូ ទុកចោលរត់ឡេីង ម៉ូតូបក្សពួកបេីកគេចខ្លួនបាត់ស្រមោល កាលពីវេលា ម៉ោង៣និង១៥នាទី​ សៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០​ ត្រង់ចំណុចស្ថានីយប្រេងសាំងកាល់តិច​ ជិតមន្ទីរពេទ្យកាល់មែត្រ​ ស្ថិតតាមបណ្ដោយ មហាវិថីព្រះមុន្នីវង្ស​ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុ គេឃើញស្ត្រីជនរងគ្រោះ បានជិះកង់បី តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ទិសដៅពីជើងទៅត្បូង លុះ មកដល់ត្រង់ចំណុច ជនសង្ស័យជិះម៉ូតូស្កុបពី ឆ្នាំ2020 ពាក់ស្លាកលេខភ្នំពេញ1IA-3235 (មិនប្រកតី) បើកបរដោយជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែក ទៅលើស្រ្តីរងគ្រោះ បណ្តាលឱ្យដាច់ ជាប់នឹងកអាវ ផ្អេីលស្រែកថា​ចោរ​ ចោរ ផ្អេីលអ្នកយាមរថយន្ត និងអ្នកយាមម៉ូតូ និងប្រជាពលរដ្ឋ រត់ដេញចាប់ ធ្វេីឲ្នសង្ស័យភ័យស្លន់ដួលម៉ូតូ រួចរត់គេចខ្លួនឡើងលើម៉ូតូ បក្សពួកមួយគ្រឿងទៀត ( ម៉ូតូឌ្រីមសង់មិនចាំស្លាកលេខ) គេចខ្លួនបាត់ស្រមោល ។

ស្រ្តីរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹងនោះទេ ចំណែកម៉ូតូជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ អូសទុកចូលខាង ដេីម្បីបញ្ជៀសកាកកស្ទះចរាចរ ។ ក្រោយពេលកេីតហេតុ កំលាំងកងរាជអាវុធហត្ថ និងសម្ថកិច្ចប៉ុស្តិ៍ស្រះចក មកដល់​ បានទាមទារ យកម៉ូតូជនសង្ស័យយកទៅកន្លែងៗខ្លួន​ តែដោយសារ មានការអន្តរាគមន៍ពីថ្នាក់លេីទាំងសងខាង ទេីបកំលាំង(អ.ហ) ព្រមអនុញាតម៉ូតូ ទៅសមត្ថកិច្ចប៉ុស្តិ៍ស្រះចក យកម៉ូតូខាងលេី ទៅរក្សាទុកនៅអធិការខណ្ឌដូនពេញ ៕ ដោយ ៖ ប៉ូច គឹមសុខ 

សូមរង់ចាំ ១០ វិនាទី