ស្លាប់ទាំងប្តីប្រពន្ធ ដោយសាររថយន្តប៊ែនដឹកដី បុកនិងកិនអូសម៉ូតូជាច្រើនម៉ែត្រ ហើយរថយន្តបង្ករបើកគេចបាត់

ភ្នំពេញ៖បុរសស្ត្រី២នាក់ប្តីប្រពន្ធបាន ស្លាប់យ៉ាងអណោចអធម៍ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តប៊ែនដឹកដី មិនស្គាល់ភិនភាគ បុកកិនអូសម៉ូតូ ជនរងគ្រោះ ជាច្រើនម៉ែត្រ ហើយរថយន្តបង្ករបើកគេចបាត់ស្រមោល ។ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃអាទិត្យ ទី១២ មករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រកែងនិងផ្លូវចូលវិទ្យុ អេ ប៊ី សុី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជេីកឯក ខណ្ឌដង្កោរាជធានី ភ្នំពេញ។

សពរងគ្រោះត្រូវជាប្ដីមានឈ្មោះ ហេង ដា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅ ភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកឯសពរងគ្រោះម្នាក់ទៀត ដែលត្រូវជាប្រពន្ធ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេល កេីតហេតុគេបានឃេីញ ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាកស្មាសរីវ៉ូពណ៍ខ្មៅ ពាក់ស្លាកកំពង់ឆ្នាំង1B-7326 ធ្វេីដំណេីរតាម បណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុលេី បានបត់ឆ្វេងចូលទៅផ្លូវវិទ្យុ អេ ប៊ីសុី ភ្លាមនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ពណ៍ស មិនចាំស្លាកលេខ ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនបានបត់ស្ដាំដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោក្បាលផ្ទប់និងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអណោចអធម៍ភ្លាមនោះរថយន្តបង្ករមិនបានឈប់រថយន្ត នៅចាំដោះស្រាយទេ បាន បន្ថែមល្បឿនព្យាយាមបេីករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ។

ដោយឡែកជនរងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានដឹកយកតំកល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ធ្នូជ័យ

សូមរង់ចាំ ១០ វិនាទី