តូចចិត្តចាញ់ល្បែង តៃកុងឡានអ្នកធំម្នាក់ មកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ ផ្ដើមពីមូលហេតុ អស់ក្ដីសង្ឃឹមដោយសារចាញ់ ល្បែងអស់ពីខ្លួន បុរសម្នាក់ដែលជា តៃកុងឡានអ្នកធំម្នាក់ បានមកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃចន្ទទី​១៣ ខែមករា ​ឆ្នាំ​២០២០ ចំណុចស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជាជប៉ុន) រាជធានី​ភ្នំពេញ​ ។ 

សមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើ មានឈ្មោះ ជា​ មករា​អាយុ៣៥​ឆ្នាំ​ មុខរបរបេីករថយន្តឱ្យអ្នកធំម្នាក់នស្នាក់នៅខេត្តកណ្តាលមានប្រពន្ធនិងកូន២នាក់ ។ 

សមត្ថកិច្ចបានស្រង់សម្ដីបុរសខាងលើនិយាយថា ខ្លួនមានវិបត្តិធ្ងន់ធ្ងរ ដោយសារចាញ់ល្បែង អស់ទ្រព្យសម្បត្តិពីខ្លួន និងនាំទុក្ខលំបាកដល់ក្រុមគ្រួសារ ទើបសម្រេចចិត្ត សម្លាប់ខ្លួនតែម្ដង ព្រោះយល់ថាខ្លួនគាត់ មិនមានសមត្ថភាពឯណា អាចរកទ្រព្យសម្បត្តិទាំងនោះ ឱ្យបានមកវិញ ដូចដើមនោះទេ ។ 

តាមប្រភពព័ត៌មានឲ្យដឹងថា បុរសខាងលើ បានជិះម៉ូតូឌុបឡេីងពីត្រេីយខាងលិច មកលោតទម្លាក់ពីលេីស្ពាន សម្លាប់ខ្លួនតែម្តង តែដោយសារចេះហែលតិចៗ និងបានបងប្អូនប្រជនខ្មែរឥស្លាមឃេីញទាន់ ក៏ចេញទូក ទៅជួយស្រង់ឡេីងគោកវិញ ។ 

ក្រោយពីស្រង់ឡេីងគោក សមត្ថកិច្ចនៅគោលដៅទី៣ បានហៅសាកសួរ ពន្យល់កុំឱ្យគិតខ្លីបែបនេះ និងទាក់ទងញាតិមិត្ត ឲ្យមកទទួលយកទៅផ្ទះវិញ ៕ ដោយ ៖ ប៉ូច គឹមសុខ 

សូមរង់ចាំ ១០ វិនាទី