ភ្លើងប្រច័ណ្ឌ!ច្របាច់ករ សម្លាប់សង្សារ រួចអាករ សម្លាប់ខ្លួនឯងតាមក្រោយ មិនទាន់ស្លាប់ សល់ដង្ហើមចង្រិត

ភ្នំពេញ៖ បុរសម្នាក់លង់ស្នេហ៍ ស្ត្រីមេម៉ាយ មិមទាន់លេងលះប្តីដើមដាច់ស្រាច់ ចេះតែបណ្តែតបណ្តោយរហូតកើតចិត្តស្រលាញ់កាន់តែខ្លាំងបាត់មុខមិនបាន មកជួបចេញចូលបន្ទប់ញឹកញាប់ លុះនៅព្រឹក ថ្ងៃទី ១៤​ ខែមករា​ ឆ្នាំ​២០២០ វេលាម៉ោង៨ព្រឹក ស្រាប់តែមានការភ្ញាក់ផ្អើល ថាមានករណី សម្លាប់មនុស្សនៅបន្ទប់លេខ៧ ដែលជាបន្ទប់របស់នារីរងគ្រោះ ការភ្ញាក់ផ្អើលនេះ បន្ទាប់ពីប្អូនស្រីជីដូនមួយ បាត់មិនទាន់ឃើញទៅធ្វើការ ក៏ប្អូនស្រីជីដូនមួយ រត់មកដល់បន្ទប់ ចាក់គន្លឹះខាងក្នុង ហៅមិនព្រមបើក ទើបស្រែកអោយអ្នកជិតខាង ជួយក៏មានបុរសម្នាក់យកកំណាត់ឈើមកបុកជម្លោះទ្វារ ឃើញបុរសនិងនារីដេកក្នុងថ្លុកឈាមទើបសាច់ញាតិខាងនារីរងគ្រោះ ដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ឃាតលរមានឈ្មោះ​ ហ៊យ​ ផល្លា​ ហៅតាចេក​ហៅប្រុសស្វិត ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​ ស្នាក់បន្ទប់ជួលជាមួយជនរងគ្រោះ​ និងមានស្រុកកំណេីតនៅឃុំធ្លាប្រជុំ​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ​។ ចំណែកឯនារីរងគ្រោះឈ្មោះ សុខ​ ស៉ឹម​ ហៅអាពៅ​ ភេទស្រី​ អាយុ​ជាង​ ២០ឆ្នាំ​ មុខរបរ​ កម្មការិនី​រោងចក្រ​ ស្នាក់នៅបន្ទប់ជួលលេខ៧​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ រាជធានីភ្នំពេញ​ និងមានស្រុកកំណេីតភូមិឧត្តម​ ឃុំឧត្តម​ ស្រុកពាមជរ​ ខេត្តព្រៃវែង។

បើតាមសាក្សីនៅក្បែងកន្លែងកើតហេតុ ឲ្យដឹងថា​ នៅមុនពេលកេីតហេតុ​ គឺជនរងគ្រោះ​ និងប្អូនស្រីជីដូនមួយ​ ព្រមទាំងជនដៃដល់ជាសង្សារ​បានស្នាក់នៅក្នុងបន្ទប់ជួលលេខ៧ ជាមួយគ្នា​ ដោយជនដៃដល់បានឡើងមកបើកលុយ តាំងពីថ្ងៃអាទិត្យថ្ងៃទី២ មកម្លេះ ក្រោយឈប់ធ្វើការរោងចក្រជាមួយនារីរងគ្រោះមួយរយៈ លុះដល់ព្រឹកថ្ងៃទី១៤​ ខែមករា​ ឆ្នាំ​២០២០​ វេលាម៉ោង​ ៧និង០០នាទីព្រឹក​ ប្អូនស្រីជីដូនមួយរបស់នារីរងគ្រោះបានចេញទៅធ្វេីការ​មុន លុះទៅដល់រោងចក្រមួយសន្ទុះ នៅមិនទាន់ឃើញបងស្រីខ្លួនមកដល់កន្លែងធ្វើការ ជាហេតុធ្វើអោយប្អូនជីដូនមួយ មានការងើងឆ្ងល់ ក៏ខលទូរសព្ទ ចូលតែគ្មានអ្នកលើក កាន់តែដាក់ការសង្ស័យ ទើបសុំខាងរោងចក្រចេញមកមើល ដល់បន្ទប់ តែបន្ទប់បានចាក់គន្លឹះពីក្នុង ភ្លាមៗនោះ​ ប្អូនស្រីជីដូនមួយ​ ក៏បានស្រែកហៅអ្នកជិតខាង​ឲ្យជួយ​ រួចក៏មានបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប​ ដែលរស់នៅជិតខាងគ្នា​ ក៏បានទាញឈេីមួយដុំ​ ដេីម្បីមកវាយទ្វារបន្ទប់ជួលខាងលេី​ ស្រាប់តែពេលនោះ​ ក៏ឃេីញជនរងគ្រោះដេក​ នៅក្បែរជនសង្ស័យ​ ដោយឃេីញជនសង្ស័យខាងលេីបានអារកសម្លាប់ខ្លួនឯង​។ 

ក្រោយមក​ ជនរងគ្រោះខាងលេី​ ត្រូវក្រុមគ្រួសារយកតាមម៉ូតូរឺម៉កកង់​៣​ យកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ​ តែជាអកុសលនារីរងគ្រោះបានស្លាប់បាត់ទៅហេីយ។ ចំណែកឯជនសង្ស័យខាងលេី​ ក៏បានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រដូចគ្នា​ តែដោយស្ថានភាពរបស់ជនសង្ស័យធ្ងន់ធ្ងរពេក ស្ថិតការសង្គ្រោះនៅឡើង បើតាមការបញ្ជាក់ពីសមត្ថកិច្ច។

បច្ចុប្បន្នសពរបស់នារីរងគ្រោះខាងលេី​ ត្រូវសមត្ថកិច្ចធ្វេីកំណត់ហេតុ​ ប្រគល់ជូនទៅក្រុមគ្រួសារ​ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត។ រីឯជនសង្ស័យខាងលេី​ ត្រូវសមត្ថកិច្ចអង្គុយយាមនៅមន្ទីរពេទ្យផងដែរ៕ ដោយ ៖គីម សុខ ០៣

សូមរង់ចាំ ១០ វិនាទី