រថយន្តកាមរីហាយព្រីតពន្លះរបាំងថ្មចែកទ្រូងផ្លូវបាក់៣កង់រថយន្តក្រឡាប់ជាច្រើនម៉ែត្រ

ភ្នំពេញ៖យុវជនម្នាក់រួមដំណើរជាមួយយុវជន២នាក់ទៀតបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់៣កង់រថយន្តក្រឡាប់ផ្ងាជើងឡើងលើអូសប្រមាណ៥០ម៉ែត្ររងរបួសស្រាលហើយចេញមកក្រៅឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់អស់។

ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង៣និង៤០នាទីយប់ទៀបភ្លឹឈានចូលថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២០។តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៣ក្នុងសង្កាត់ទួលស្វាយទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុុគេយុវជនបីនាក់បើករថយន្ត្មមួយគ្រឿងម៉ាកកាមរីហាយព្រីតពណ័សពាក់ស្លាកលេខភ្នំពេញ2A 7632 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទឹសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះបណ្ដាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់ដល់ទៅ៣កង់រថយន្តក្រឡាប់អូសប្រហែ៥០ម៉ែត្ររងការខូចខាតផ្នែកខាងមុខខាងលើស្ទើរតែទាំងស្រុងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងស្ទូចយករថយន្តបង្ករទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

សូមរង់ចាំ ១០ វិនាទី