សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង ស្ថាប័ន ត្រូវតែមានការបកស្រាយបំភ្លឺ ដល់អ្នកសារព័ត៌មាន ឱ្យបានឆាប់រហ័ស

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំ ដល់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ត្រូវតែមានអ្នកនាំពាក្យ ច្បាស់លាស់មួយ ដើម្បីឆ្លើយតប បកស្រាយបំភ្លឺ ដល់អ្នកសារព័ត៌មាន ឱ្យបានឆាប់រហ័សតាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយ ដែលកើតចេញពីស្ថាប័នរបស់ខ្លួន ។ 

សម្ដេចបានបញ្ជាក់ថា ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានអ្នកនាំពាក្យ ច្បាស់លាស់មួយ ក្នុងការឆ្លើយតប ជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយ ដែលកើតចេញ ពីស្ថាប័នរបស់ខ្លួន ។ យើងមិនត្រូវខ្លាច អ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូរមិនអាចខ្វះបាន របស់ស្ថាប័នខ្លួន ។ 

គ្រប់អ្នកនាំពាក្យ តាមក្រសួងស្ថាប័ន ត្រូវតែមានការការបកស្រាយបំភ្លឺ ដល់អ្នកសារព័ត៌មាន ឱ្យបានឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹងជ្រួតជ្រាប ។ សម្តេចក៏បានថ្លែងអំណរគុណ ដល់គ្រប់ស្ថាប័នទាំងអស់ ដែលបានចូលរួម សហការ ជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួនផងដែរ ។ 

សូមជម្រាបថា ប្រសាសន៍សម្ដេចលើកឡើងបែបនេះ ក្នុងឱកាស សម្ដេចអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី លើកទី៤ ជាមួយបងប្អូនអ្នកសារព័ត៌មាន សរុបជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០៕ ដោយ ៖ រតនា 

សូមរង់ចាំ ១០ វិនាទី