ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច រត់មិនរួចត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ៖ នារីម្នាក់រួមជាមួយម្តាយនឹងកូនធ្វើដំណើរតាមកង់បីឥណ្ឌា មកឈប់ម្តុំខាងក្រោយវាំង ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះ ម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ បានសម្រេចហើយព្យាយាម បើកម៉ូតូគេចខ្លួន តែត្រូវ កម្លាំងអាវុធហត្ថរបស់ខណ្ឌដូនពេញឃាត់ខ្លួនបានទាំង២នាក់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០ យប់ថ្ងៃទី១៥ មករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២១៤ ចំណុចក្បែរនឹងរបងព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លី លី  ភេទស្រី អាយុ២៨ មានមុខរបរនៅផ្ទះ ស្នាក់នៅម្តុំផ្សារកណ្តាលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

ជនសង្ស័យទី១ មានឈ្មោះសុខ ចាន់ធា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជា សិស្សនៅវិទ្យល័យឬស្សីកែវ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នឹងម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ។ម៉ូតូធ្វើសកម្មភាពម៉ាកស៊ុយស៊ីគីនិចធូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IA-5901 ។

ក្រោយពេលកើតហេតុខាងលើនេះជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់។ ដោយ ៖ តូនី

សូមរង់ចាំ ១០ វិនាទី