រហូតមកទល់ពេលនេះ ប្រទេសកម្ពុជាពុំទាន់រកឃេីញ ជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុសថ្មី នៅកម្ពុជានៅឡើយទេ

ភ្នំពេញ ៖ បច្ចុប្បន្ន ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី គិតត្រឹម ថ្ងៃទី១៦​ ខែ​មករា​ ឆ្នាំ​២០២០​នេះ មានសរុបចំនួនករណី​ ៤៣​ (ប្រទេសចិន​ ៤១​ ប្រទេសថៃ​ ១​ ប្រទេសជប៉ុន​ ១​ (ទេីបរកឃេីញ​ ១៦​ មករា)​ ក្នុងនោះស្លាប់ម្នាក់នៅចិន រីឯប្រទេសកម្ពុជាពុំទាន់រកឃេីញទេ​ ។ នេះបើយោងតាមការបញ្ជាក់ របស់នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង CDC បានចេញផ្សាយមុននេះបន្តិច ។ 

អ្នកជំនាញបានបញ្ជាក់បន្តថា ជំងឺនេះភាគច្រេីនរកឃេីញ ចំលងចេញពីទីផ្សារ លក់គ្រឿងសមុទ្រ​ ក្នុងទីក្រុងវូហាន​ (ផ្សារនេះត្រូវបានបិទ និងសំអាតនៅថ្ងៃទី​១​ ខែមករា​ ម៉្លេះ ) ។ ​ប្រភេទមេរោគ​ កូរ៉ូណាវីរុស​ថ្មី​ រកឃេីញដំបូងនៅថ្ងៃទី​ ៧​ ខែមករា​ ឆ្នាំ២០២០ -​ គ្មានរកឃេីញឆ្លងមនុស្ស ទៅមនុស្សទេ​ ភាគច្រេីនចំលងមកពីសត្វ -​ គ្មានគ្រូពេទ្យថែទាំ អ្នកជំងឺឆ្លងជំងឺទេ។ 

ជំងឺរលាកផ្លូវដង្ហេីម បណ្តាលមកពីមេរោគថ្មី​ នៅក្រុងវូហាន​ ខេត្តហ៊ូបុី​ ប្រទេសចិន​ :​  -​ មេរោគបង្ក​ឡេីងដោយ​ កូរ៉ូណាវីរុស​ ប្រភេទថ្មី​ (កូរ៉ូណាវិរុសចាស់រួមមាន​ :​ ១.កូរ៉ូណាវីរុស​បង្កជំងឺ​ សារស៏​ ក្នុងឆ្នាំ២០០៣​:​ ឆ្លងពីសត្វសំប៉ូចប្រផេះ) ២.​ កូរ៉ូណាវីរុស​បង្កជំងឺ​ MERS នៅមជ្ឈឹមូព៌ា​ នៅក្នុងឆ្នាំ​ ២០០៨:​ ឆ្លងពីសត្វអូដ៏) -​ ចំលងមកពីសត្វ​ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី​  ​-​ មិនទាន់មានភស្តុតាងបញ្ជាក់ថា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតនៅឡេីយ​ -​ ជំងឺនេះរកឃេីញ ឆ្លងប្រភពតែពីទីក្រុង​ វូហាន​ ខេត្តហ៊ូបុី​ ក្នុងប្រទេសចិនតែប៉ុណ្ណោះ ។ 

អ្នកជំនាញបន្តថា រោគសញ្ញាជំងឺ រួមមាន​ គ្រុនក្តៅលេីសពី​ ៣៨អង្សាសេ​ ក្អក​ ករណីធ្ងន់ធ្ងរមានហត់ ឬពិបាកដកដង្ហេីម-​ ចាត់ទុកករណីសង្ស័យ​ ៖ រាល់អ្នកដំណេីរ មានរោគសញ្ញាគ្រុនក្តៅ ឬមានប្រវត្តិគ្រុនក្តៅ​ ក្អក​ ហត់ ឬពិបាកដកដង្ហេីម​ និងមានប្រវត្តិមកពីទីក្រុងខាងលេី ​ក្នងកំឡុងពេល១៤ថ្ងៃ​ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត​ និងប្រាប់គ្រូពេទ្យ អំពីប្រវត្ត នៃការធ្វេីដំណេីរផង​ ។ 

សម្រាប់វិធីការពារជំងឺ ៖ -​ កុំប៉ះពាល់សត្វរស់​ កុំទៅកន្លែងផ្ទុះជំងឺ​ និងទីផ្សារ​ នៅក្នងទីក្រុងខាងលេី -​ ឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹក​ ឬជាមួយហ្សែល-​ កុំប៉ះពាល់អ្នកជំងឺ​ ឬមន្ទីរពេទ្យ មានអ្នកជំងឺខាងលេី -​ ហូបសាច់​ និងពងសត្វដែលចំអិនឆ្អិនល្អ -​ ពេលក្អក​ ឬកណ្តាស​ ត្រូវក្រដាសឬកន្សែងខ្ទប់មុខ -​ រាយការណ៍ទៅលេខ​ ១១៥​ បេីចង់ដឹងពត៌មានបន្ថែម ឬរាយការណ៍ករណីសង្ស័យ ។ 

វិធានការណ៍ក្រសួងសុខាភិបាល ៖ -​ តាមដាន​ និងឃ្លាំមេីលអ្នកដំណេីរ ដោយប្រេីម៉ាស៊ីនស្ទង់កុំដៅ ជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី-​ មានមន្ទីរពិសោធន៍ជាតិ ត្រៀមជាស្រេច ដេីម្បីរកអត្តសញ្ញាណមេរោគថ្មី -​ ក្រុមជំនាញ សុខាភិបាលជាង២០០០​នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេច ក្នុងការតាមដាន និងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ​ ត្រៀមលក្ខណ:ឆ្លេីយតប​ បេីកេីតមានជាយថាហេតុ ។ 

អ្នកនាំពាក្យ នឹងធ្វេីបច្ចុប្បន្នទាន់ហេតុការណ៍ និងសូមបងប្អូនតាមដានពត៌មាន ដែលមានប្រភពច្បាស់លាស់ ​ពីក្រសួង សុខាភិបាល​ ពត៌មានបន្ថែម:​ ១១៥ ៕ ដោយ ៖ រតនា 

សូមរង់ចាំ ១០ វិនាទី