ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរបង្កឱ្យមនុស្សជិត១ម៉ឺននាក់ រងរបួសនិងស្លាប់

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ បានឲ្យដឹងថា មានមនុស្សយ៉ាងតិច ជិត២ពាន់នាក់ (១៩៨១នាក់) បានស្លាប់ និងមនុស្សជាង៦ពាន់នាក់ ( ៦១៤០នាក់ ) បានរងរបួសធ្ងន់~ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៩កន្លងទៅ ។ ចំនួននេះបានកើនឡើង ជាង១០ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០១៨កន្លងទៅ ។ 

ឯកឧត្តម បានថ្លែងបែបនេះ ប្រាប់សារព័ត៌មាន ក្រោយពី កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់អនុគណៈកម្មការ នៃ គ.ស.ច.គ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ។ 

ឯកឧត្តមបានឲ្យដឹងថា កិច្ចប្រជុំនេះ គឺបានពិភាក្សាគ្នាបន្ថែម ទៀត ដើម្បីស្វែងរកដំណោះស្រាយ អំពីបញ្ហាចរាចរណ៍ ខណៈ បញ្ហានេះនៅតែបន្តកើនឡើងខ្លាំង ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងបួស រហូតដល់ជិតមួយម៉ឺននាក់ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ៕ដោយ ៖ រតនា 

សូមរង់ចាំ ១០ វិនាទី