មង្គលការ កូនកម្លោះក្រមុំមួយគូ រៀបចំឡើងប្លែកភ្នែក និងអភិរក្សប្រពៃណីខ្មែរ ជាពិសេសពិធីចាក់ចេក

ប្រពៃណី​ ៖ លោកអ្នកបានដឹងខ្លះៗហេីយ ពី​មង្គលការមួយ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង នូវការរៀបចំមើលទៅសាមញ្ញ ​តែការរៀបចំសុទ្ធតែចំណាយខ្ពស់ ដើម្បីទទួលបានអ្វីដែលកូនក្រមុំចង់បាន ដោយគេសង្កេតឃើញថា គ្រាន់តែក្លោងទ្វារមង្គលការ មានការ រៀបចំដើមចេកមាស ចេកប្រាក់​ ហើយមិនសូវមានផ្កាបរទេស បែរជាមានផ្កាឈូក ផ្លែឈូក លម្អរទៅវិញហើយដែលគួរឱ្យសរសើរ ក៏មានបន្ថែមក្បាច់ចាក់ចេក របស់ខ្មែរយើងទៀតផង តែលោកអ្នកប្រហែល ជាមិនទាន់ដឹងពីប្រវត្តិកូនក្រមុំ​ និងកូនកំលោះនៅឡេីយទេ​ ។ 

ថ្ងៃនេះក្រុមការងារយេីង​ នឹងលេីកយកពីប្រវត្តិកូនក្រមុំ និងកូនកំលោះ ដែលបានរៀបចំកម្មវិធី មង្គលការរបស់ខ្លួននោះ​ តើជាអ្នកណា​?  តោះមកដឹងទាំងអស់គ្នា​ កូនក្រមុំ​ឈ្មោះ​ អ៊ុំ​ ច័ន្ទទេវី បានរៀនចប់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុធនាគារ នឹងបរិញ្ញាបត្រគ្រប់គ្រង ដែលជា​នាយិកា នៃស្ថានីយ៍វិទ្យុ អេប៊ីស៊ី តាំងពីអំឡុងឆ្នាំ២០០៨ រហូតមកទល់ឆ្នាំ២០១៦ ។ ហេីយចាប់ពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងសាលាបង្រៀនបើកបរ ២៣តុលា ហើយថែមទាំងជា Co-Founder កម្មវិធី​ បុណ្យភូមិ ផងដែរ ចំណែកកូនកំលោះក៏មានមុខងារជាអ្នក Architecture ។ 

ចេក​ទាំងផ្លែ ទាំងស្លឹកនិងដើម សុទ្ធតែអាចយកទៅប្រេីប្រាស់ ជាគ្រឿងរណ្ដាប់ជាវត្ថុសក្ការៈ ដែលមិនអាចខ្វះបាន ក្នុងជំនឿរបស់ខ្មែរសម្រាប់ការរៀបចំពិធី មង្គលការ បុណ្យទានផ្សេងៗ ហើយវត្ថុដែលសំខាន់បំផុត ក្នុងការធ្វើគ្រឿងរណ្ដាប់ ទៅតាមពិធី និងខ្លឹមសារនៃកិច្ចការនីមួយ។ 

ជាក់ស្ដែង​កូនក្រមុំ ដោយចង់រំលេចឲ្យឃើញ ពីសារៈប្រយោជន៍ ពីការចាក់ចេក ដែលស្ទេីរតែបាត់មុខ តាមពិធីផ្សេងៗ​ទៅហេីយនោះ​ យកមកអភិរក្សបានយ៉ាងល្អ​ឡេីងវិញ​ ដេីម្បីជាការចូលរួមថែរក្សា នូវប្រពៃណី ទំនៀមទម្លាប់បុរាណរបស់ខ្មែរ នៅក្នុងការរៀបចំពិធី មង្គលការរបស់ខ្លួននេះ អោយបងប្អូន​ភ្ញៀវកិត្តិយស​ ដែលមិនធ្លាប់បានដឹង​ បានស្គាល់អំពីប្រវត្តិ នៃការ​ចាក់ចេក ដែលមានប្រវត្តិ រៀបចំតាំងពីយូរលង់ មកហើយ។

នៅក្នុងកម្មវិធី យើងសង្កេតឃើញថា ពួកគាត់បានព្យាយាមបង្ហាញ អោយឃើញច្បាស់នូវ ផ្កាស្លា​ ចងក្រមា ដែលសម័យបច្ចុប្បន្ន គេនិយម ចាក់ផ្កាកូលាប ឬ​តុបតែងផ្កាបរទេសពីលើ សឹងតែមិនដឹងថា ជាផ្កាស្លាទេ ៕ ដោយ ៖ ធ្នូជ័យ

សូមរង់ចាំ ១០ វិនាទី