GMAC ៖ ផលិតកម្ម រោងចក្រកម្ពុជា វត្ថុធាតុដើម ជាង៦០% នាំចូលមកពី ប្រទេសចិន

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបង្ហាញហេតុផល ដែលធ្វើឱ្យរោងចក្រមួយចំនួននៅកម្ពុជា ត្រូវផ្អាកបណ្ដោះអាសន្ន នាពេលដ៏ខ្លីខាងមុខនេះ គឺដោយសារ រោងចក្រយើងរងផលប៉ះពាល់ ពីការផ្អាករោងចក្រមួយចំនួន នៅប្រទេសចិនដោយសារឧបទ្ទវហេតុ នៃការរីករាលដាល នៃវីរុសកូរូណា នៅក្នុងប្រទេសចិន ។ 

បច្ចុប្បន្ននេះ វត្ថុធាតុដើមប្រហែលជាង៦០% សម្រាប់បម្រើ ឱ្យផលិតកម្ម ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ត្រូវបាននាំចូលពីប្រទេសចិន ។ ការផ្អាកបណ្ដោះ អាសន្នរយៈពេលខ្លី ដែលអាចរំពឹងទុកថា នឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការ នៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ( EBA) របស់សហភាពអឺរ៉ុប មកលើប្រទេសកម្ពុជាទេ ។ 

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបញ្ជាក់ថា ការសម្រេចណាមួយ របស់សហភាពអឺរ៉ុប នឹងត្រូវចូលជាធរមាន នៅក្នុងរយៈពេលមិនតិចជាង៦ខែខាងមុខនោះទេ ។ សេចក្ដីលម្អិត សូមអានខ្លឹមសារទាំងស្រុង របស់ GMAC នៅខាងក្រោម ៕ 

សូមរង់ចាំ ១០ វិនាទី